ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាលណែនាំថ្នាក់ដឹកនាំត្រៀមលក្ខណៈការពារសុខភាពជូនពលរដ្ឋចូលរួមទស្សនាក្នុងពិធីបុណ្យអុំទូក
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំត្រៀមលក្ខណៈការពារសុខភាពជូន
ប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤, ១៥និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា
ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
លោករដ្ឋមន្រ្តី បានណែនាំដល់អង្គភាពពាក់ព័ន្ធសូមបង្កើនការផ្សព្វផ្សាយគ្រប់មធ្យោបាយនូវសារអប់រំព័ត៌មាន និងទីតាំងស្តង់ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តគិលានុសង្រ្គោះបន្ទាន់ដើម្បីងាយស្រួលប្រជាពលរដ្ឋក្នុងការស្វែងរក។ ទន្ទឹមនឹងនេះ នៅតាមអង្គភាពត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលានូវសម្ភារវេជ្ជសាស្រ្ត និងឱសថសារវន្តសម្រាប់គាំទ្រ ដោយត្រូវរៀបចំផែនការឱ្យទុកជាមុនដើម្បីឆ្លើយតបនឹងគ្រោះអាសន្នណាមួយយថាហេតុ។

ក្រៅពីនេះលោករដ្ឋមន្រ្តីក៏បានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ដោយត្រូវមានភាពបុរេសកម្មនឹងការងារដោយត្រូវមានការឆ្លុះបញ្ចាំងគ្រប់រូបភាពការងារឱ្យក្លាយជាសកម្មភាពការងារ និងណែនាំថ្នាក់ដឹកនាំគ្រប់កម្រិតពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួនដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់ទិដ្ឋាភាពទាំងមន្រ្តីសុខាភិបាល និងសាធារណជន។
លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យមន្ត្រីត្រូវបង្កើនការផ្សព្វផ្សាយគ្រប់រូបភាពដោយភាពបុរេសកម្ម និងនវានុវត្តន៍ ត្រូវបង្កើនសមត្ថភាពទាំងជំនាញទ្រីស្តី និងបច្ចេកទេស និងត្រូវស្វែងយល់ពីការចង់បាន និងការរំពឹងទុករបស់ប្រជាពលរដ្ឋ
ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការពារសុខភាពប្រជាពលរដ្ឋ ដោយត្រូវពង្រឹង
និងតាមដានឱ្យបានជាប់ជាប្រចាំលើសមត្ថភាពមន្រ្តីរបស់ខ្លួន។

លើសពីនេះទៀតត្រូវមានការណែនាំដល់មន្រ្តីរបស់ខ្លួន ត្រូវស្វែងយល់ពីការងារ និងត្រូវជំនាញរបស់ខ្លួនឱ្យកាន់តែច្បាស់លាស់ស៊ីជម្រៅជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានទស្សនវិស័យឆ្ពោះទៅមុខ។

បើតាមលោកវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារសុខភាព
និងសង្រ្គោះបន្ទាន់បានឱ្យដឹងថានៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកនាពេលខាងមុខនេះក្រសួងបានត្រៀមរថយន្តគិលានសង្រ្គោះ សរុប ចំនួន៧១គ្រឿង ក្រុមគ្រូពេទ្យ សរុបចំនួន ៥០៦នាក់ក្នុង១ថ្ងៃ
រថយន្តគ្លីនិកចល័ត សរុប ចំនួន០២គ្រឿង គ្រូពេទ្យប្រចាំការ២៤នាក់ក្នុង១ថ្ងៃធ្វើជម្រកតង់សុខភាព សរុប ១២តង់ គ្រូពេទ្យប្រចាំការ៦៦នាក់ក្នុង១ថ្ងៃ ក្រុមគ្រូពេទ្យការពារសុខភាពចល័តសម្រាប់មហាជន និងអប់រំសុខភាពសរុបចំនួន៨៤នាក់ក្នុង១ថ្ងៃ ក្រុមគ្រូពេទ្យរថយន្តគិលានសង្រ្គោះប្រចាំការតាមគោលដៅ សរុបចំនួន ១៥១៨នាក់ក្នុងរយៈពេលបីថ្ងៃ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល