ព័ត៌មានជាតិ
តំបន់ទេសចរណ៍ក្នុងស្រុកស្រែអំបិល កំពុងមានការទាក់ទាញពីបណ្តាអ្នកចូលចិត្តដើរកម្សាន្ត
ក្រុមអ្នកផ្តល់សេវាកម្មស្នាក់នៅកម្សាន្តក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង បានលើកឡើងថា ពលរដ្ឋដែលនិយមចូលចិត្តដើរកម្សាន្តបែបធម្មជាតិ កំពុងសម្រុកមកស្នាក់នៅលំហែកាយកាន់តែច្រើន អំឡុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។

លោក ឃក់ ជា ប្រធានគ្រប់គ្រងទូទៅផ្ទះសំណាក់សុភមង្គល បានឱ្យដឹងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ថា លំហូអ្នកទេសចរដែលស្នាក់នៅ ឬដើរកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងស្រុកបាន កើនច្រើនគួរឱ្យកត់សម្គាល់នៅថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។
យ៉ាងណានោះ សម្រាប់ផ្ទះសំណាក់សុភមង្គលរបស់លោកវិញ ស្វាគមន៍អ្នកគ្រប់ទិសទីទាំងអស់ដែលមានបំណងមកបរិភោគអាហារសមុទ្រស្រស់ៗឆ្ងាញ់ បន្ទប់ស្នាក់នៅ និងគយគន់ថ្ងៃរៀបលិចបូករួមជាមួយចម្រៀងលេងកម្សាន្តផងដែរ។

លោក ឃក់ ជា បានឱ្យដឹងទៀតថា ទីស្នាក់នៅកម្សាន្តរបស់លោក បានបញ្ចុះតម្លៃ២០ភាគរយរាល់អតិថិជនដែលបានមកស្នាក់នៅកម្សាន្តនៅផ្ទះសុភមង្គល ពោលគឺមិនតម្លៃថ្លៃនោះទេ ដោយសារតែចង់ឱ្យអ្នកទេសចរបានមកលេងកម្សាន្តកាន់តែច្រើនឡើងៗ។ លោកអំពាវនាវដល់ពលរដ្ឋ ឬអ្នកទេសចរជាតិ អន្តរជាតិ មេត្តាលំហែកាយកម្សាន្តនៅក្នុងមូលដ្ឋានស្រុកស្រែអំបិលទាំងអស់ ស្របពេលតំបន់ទេសចរណ៍នានាកំពុងពង្រឹងគុណភាពសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់។
ស្រុកស្រែអំបិល ជាស្រុកមួយមានសក្តានុពលអំណោយទានខាងផ្នែកទេសចរណ៍កម្សាន្តដែលមានព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ តំបន់ទេសចរណ៍កម្សាន្តដែលគេគ្រប់គ្នាតែងមកលេងកម្សាន្ត គឺនោះ គឺឆ្នេរសមុទ្រខៀវស្រងាត់នៅឃុំជ្រោយស្វាយ ស្ទឹងពពក ទឹកជ្រោះ ព្រៃភ្នំ និងវិស័យឧស្សហកម្មជាដើម។

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ថ្លែងថា នៅមូលដ្ឋានឃុំរបស់លោកមានទីតាំងកែច្នៃសម្រាប់ស្នាក់នៅសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអំឡុងថ្ងៃបុណ្យទានតូចធំ ដោយលោកក៏ស្នើសុំដល់ម្ចាស់តំបន់រមណីយដ្ឋានទេសចរណ៍ទាំងនោះចូលរួមរក្សាតម្លៃសេវាឱ្យបានល្អប្រសើរ កុំតម្លើងថ្លៃដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចចំណូលពីវិស័យទេសចរណ៍ក្នុងសហគមន៍។
រីឯលោក ប៊ុយ រិទ្ធី តំណាងអ្នកគ្រប់គ្រងរីស៊ត ឆ្នេរសុភមង្គល ដែលគេចាត់ទុកថា ជាតំបន់ទេសចរណ៍ទើបកែច្នៃល្បីល្បាយមួយដែលក្នុងស្រុកស្រែអំបិល ប្រាប់ថា ទីកន្លែងកម្សាន្តរបស់លោក កំពុងមានអ្នកទេសចរ សឹងតែ១០០ភាគរយនៅថ្ងៃនេះ បន្ទាប់ពីពួកគេបានកក់កន្លែងស្នាក់នៅមុនពិធីបុណ្យអុំទូកចូលមកដល់។

តបនឹងការចូលរួមស្តារសេដ្ឋកិច្ចប្រទេសជាមួយរាជរដ្ឋាភិបាល រីស៊តឆ្នេរសុភមង្គល មិនតម្លៃសេវាកម្មអ្វីឡើយ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកាន់តែរីកចម្រើន និងមានការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស។
អ្នកគ្រប់គ្រងទូទៅរីស៊តឆ្នេរសុភមង្គល បន្តថា ចំពោះតម្លៃសេវាកម្មស្នាក់នៅ អាហារសមុទ្រស្រស់ និងការទូកកម្សាន្តមើលទេសភាពព្រៃកោងកាង ស្ទូចត្រី បង្គារ មឹក ឬថ្ងៃរៀបលិច។ ជាក់ស្តែង ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ចង់មកលំហូកាយ គឺមិនឱ្យខកបំណងទេ៕

អត្ថបទៈសិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


