Connect with us

ព័ត៌មានជាតិ

អ្នកស្រី រដ្ឋា រស់​នៅ​ភូមិ​បណ្តែតទឹក កែច្នៃ​ដើមកំប្លោក ជារបស់ប្រើប្រាស់លក់ឲ្យភ្ញៀវទេសចរ ​រក​កម្រៃ​ទ្រទ្រង់ជីវភាពគ្រួសារ

បានផុស

នៅ

ក្នុង​ជីវិត​រស់​នៅ​ជា​អ្នក​នេសាទ​តាំង​ពីកុមារភាព អ្នកស្រី រដ្ឋា រស់​នៅ​ភូមិ​បណ្តែតទឹក ​ភូមិ​​អន្លង់ត្អួ ឃុំ​កោះ​ជីវាំង ក្នុង​ខេត្ត​បាត់ដំបង បាន​ពឹង​ផ្អែក​លើ​​ការ​នេសាទត្រី ជា​លក្ខណៈ​គ្រួសារ​តាម​ទម្លាប់​​តជំនាន់។ យ៉ាងណាមិញ ដោយសារ​តែ​មុខ​របរ​នេសាទ​ត្រី​ជួបផល​លំបាក និងហត់នឿយខ្លាំង អ្នកស្រីក៏បាន​ចាប់យកអាជីពផ្សេងពីអង្គការមួយ​គឺ ជំនាញ​កែច្នៃ​របស់​របរ​ប្រើប្រាស់​គ្រប់ប្រភេទ​ចេញពី​ដើម​កំប្លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី រដ្ឋា បានឲ្យដឹង​ថា ការ​ចាប់យក​ជំនាញ​​កែច្នៃ​របស់​របរ​ប្រើប្រាស់​គ្រប់ប្រភេទ​ចេញពី​ដើម​កំប្លោកនេះ ដោយ​សារតែអ្នកស្រី​គិតថា អ្នកស្រីមិនអាច​ពឹងផ្នែក​​លើមុខ​របរជា​​អ្នក​នេសាទ​ទាំងស្រុងនោះទេ គឺត្រូវ​តែរក​ជំនាញ​មួយដែលអាច​រកចំណូល​បាន​សម្រាប់​បន្ដដល់​កូន ខណៈ​ការ​នេសាទត្រី​អាច​ប្រឈមនិង​បញ្ហាផ្សេងៗ ហើយ​ក៏មិន​មាន​ចំណូល​គ្រប់គ្រាន់ដែរ​សម្រាប់ជីវភាពប្រចាំថ្ងៃ។

ស្ត្រីវ័យ ៤៨ឆ្នាំ រូបនេះ​បន្តថា ក្រោយ​ពីអ្នកស្រីបាន​រៀន​ជំនាញ​កែច្នៃ​សម្ភារៈ​អនុស្សាវរីយ៍​គ្រប់ប្រភេទ​ចេញ​ពីកំប្លោក​ហើយ អ្នកស្រី​យល់ឃើញថា ជំនាញមួយនេះ វត្ថុធាតុដើម​គឺ​មិន​ប្រើ​ទុន​ទេ ហើយ​ក៏​សម្បូរបែបដែរ គេ​អាច​ទាញ​ផល​ប្រយោជន៍​កំប្លោក​ឲ្យ​ប្រែក្លាយ​ជាចំណូល​ថវិកា​បាន​ដោយ​ងាយ ​ក្នុង​ការ​កែច្នៃ​ធ្វើជា​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ដូចជា ដើម​ហាល​ឲ្យស្ងួតអាចវេញ​ធ្វើជា​ខ្សែ​ចំណងធ្វើ​អង្រឹង និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​ទៀត ដើម្បី​លក់​រក​កម្រៃ​ទ្រទ្រង់ជីវភាពគ្រួសារ។

អ្នកស្រីបន្តថា អ្នកស្រី​បាន​ចាប់​ផ្តើម​អាជីព​ជាអ្នក​ផលិត​របស់​ប្រើប្រាស់​ពី​កំប្លោកនេះ នៅក្នុងអង្គការ​មួយគឺ​(Osmose)​តាំងពី​ឆ្នាំ២០០៨ ក្រោយពី​អ្នកស្រី​បានជំនាញច្បាស់លាស់ហើយ មួយ​ឆ្នាំក្រោយមកអ្នក​ស្រីក៏​សម្រេច​ចាកចេញ​ពីអង្គការ​ហើយបន្តអាជីព​នេះ​ដោយខ្លួនឯងតែម្តង។

អ្នកស្រីថា «ក្រោយពីអ្នក​ស្រីចាប់​យក​ជំនាញ​មួយនេះ សេដ្ឋកិច្ច​គ្រួសារ​អ្នកស្រី​ក៏បាន​ធូរស្រាលមួយ​កម្រិតដែរ ហើយប្តី​អ្នកស្រី​​​ក៏មិន​សូវហត់នឿយ​រក​នេសាទ​ត្រី»។

លោកតន់ ណៃ អ្នក​គ្រប់គ្រង​ផ្នែកអេកូទេសចរណ៍នៅ​តំបន់ព្រែកទាល់ បានឲ្យដឹងដែរថា ក្រោយពីអ្នកស្រី រដ្ឋា បាន​ចេះជំនាញពីអង្គការ ឃើញថាកម្រិត​ជីវភាពគ្រួសាររបស់អ្នកស្រី​បានប្រសើច្រើនជាង​មុខរបរនេសាទត្រី ព្រោះ​ការនេសាទត្រី​ហត់​នឿយ ហើយ​ជួន​បាន​ជួនអត់ មិនដូចជនខិលខូច​នេសាទដោយ​ប្រើឧប្បករណ៍​ខុសច្បាប់នោះទេ។

លោក​ថា «បើជំនាញថ្មីរបស់អ្នកស្រីនេះ គឺវត្ថុធាតុដើម​សម្បូរណាស់​ហើយក៏មិនចំណាយទុនដែរ ព្រោះ​កំប្លោក​ក៏កំពុង​បង្កឲ្យមានផល​លំបាកក្នុងការធ្វើដំណើរ​តាមផ្លូវទឹកផងដែរ ទាល់តែនាំគ្នារុញច្រានចេញទើធ្វើដំណើរបាន»។

លោក ហួន សុខ ជាអ្នកដឹកភ្ញៀវ​តាម​ទូក​ម៉ាស៊ីន​ពី​ក្រុង​សៀមរាប​មកភូមិព្រែកទល់​បាន​ឲ្យដឹង​ថា ការដឹកភ្ញៀវទៅ​ព្រែកទល់​ម្តងៗ តែង​ជួបផល​លំបាក​ខ្លាំង ដោយ​កំប្លោក​បាន​បង្ក​ការ​កកស្ទះ បើសិនជា​មិនបាន​ដោះស្រាយ​ធ្វើគន្លងផ្លូវ​ជា​មុនទេ គឺមិនអាច​ធ្វើដំណើរបានដោយ​រលូន​នោះឡើយ។

លោកបន្តថា ភូមិព្រែកទាល់ ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្ត​បាត់ដំបង មានចម្ងាយប្រហែល​ជាង ១០ គីឡូម៉ែត្រ ពីចំណត​​ទូក​ទេសចរណ៍ តំបន់ចុង​​ឃ្នៀស ក្នុង​ខេត្តសៀមរាប គឺជាភូមិ​បណ្តែតទឹក​ដែលរង​ការរំខាន​ដោយ​សារ​កំប្លោក​នេះ។

បើតាមមន្ត្រីជំនាញថា កំប្លោក​បាន​លូតលាស់​លឿន​បំផុត និង​បាន​រំខាន​ដល់​ការធ្វើ​ចរាចរ​​តាមផ្លូវទឹក ដែល​បាន​រាំងស្ទះផ្លូវទឹក​បង្ក​​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​​ការ​ធ្វើ​ដំណើរ​តាមផ្លូវទឹក ដល់ភ្ញៀវ​​ទៅ​ទស្សនា​កម្សាន្ត​​នៅ​​តំបន់​នោះ ជាពិសេស​នៅតំបន់​ព្រែកទល់ នៃ​ស្រុក​ឯកភ្នំ ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់មួយ។ មិនតែប៉ុណ្ណោះ​កំប្លោកក៏បាន​គំរាម​កំហែង​ដល់​បរិស្ថានក្នុងទឹកផងដែរ ដោយ​វាបានរុញច្រាន និង​ធ្វើ​ឲ្យថប់​ដង្ហើមដល់​ពពួក​​វារី​សត្វ​ផ្សេង​ៗ ដែល​រស់នៅក្នុងតំបន់នោះ និង​អាចបង្ក​ឲ្យតំបន់​នោះឆាប់គោក​រាក់​ជាដើម។ ម្យ៉ាង​ទៀតជនខិលខូច​មួយចំនួនក៏​បានប្រព្រឹត្ត​បទល្មើស​នេសាទ​តាមរយៈ​ដើម​កំប្លោកនេះដែរ ដូច្នេះ​​ការយក​ដើមកំប្លោកកែច្នៃជា​សម្ភារៈ​ប្រើប្រាស់​នេះ មិន​ត្រឹម​បាន​ចំណូល​សេដ្ឋកិច្ច​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះទេ គឺបាន​ចូលរួម​ទប់ស្កាត់ និង​ការពារបរិស្ថានផងដែរ ។

ចុង​ក្រោយ​លោកស្រី រដ្ឋា ក៏បានសំណូមពរ​ដល់ភ្ញៀវក្នុងស្រុក មេត្តា​ជួយទិញ​យកទៅប្រើប្រាស់ផង ដើម្បីជា​ការចូលរួម​លើកកម្ពស់​រាល់​សម្ភារៈ​ដែលផលិតឡើងដោយស្នាដៃកូនខ្មែរ តាម​រយៈ​ការទាញយកផលប្រយោជន៍ពីកំប្លោក​ប្រើប្រាស់​បានយូរ និង​មាន​តម្លៃសមរម្យ មាន​គ្រប់​ប្រភេទ ទិញ​មួយ​ប្រើបានរាប់ឆ្នាំ​មិនងាយខូច ឬផុយស្រួយនោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ម៉ៅ សុផាន់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម