ព័ត៌មានជាតិ
នគរបាលខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីធាក់ប្លន់យកម៉ូតូមិនបានសម្រេច
ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌកំបូលស្រាវជ្រាវបង្ក្រាបករណីធាក់ប្លន់យកម៉ូតូមិនបានសម្រេច ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣និង៤៤នាទី មានករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ប្រើជើងធាក់យកម៉ូតូមិនបានសម្រេច) នៅចំណុចមុខរោងចក្រ ថាក់ក្រាល ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ៣នាក់ ។

១-ឈ្មោះ ស៊ុំ ប៊ុនធួន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសារធាតុញៀន ។ ២-ឈ្មោះ ធាន ប៊ុនថាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គ្មានសារធាតុញៀន ។ ៣-ឈ្មោះ ប៉ែន រតនា ប្រុសអាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 37 (បុរី ពិភពថ្មី៣) ផ្លូវលេខ ១៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញគ្មានសារធាតុញៀន។ ចំណែកជនរងគ្រោះឈ្មោះ ម៉ុន ភារម្យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរអ្មកដឹកជញ្ជូន ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្កិឈ្មោះ ខ្មៅ បានជិះម៉ូតូម៉ាក Let’s ពណ៌ស ស៊េរី ០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FW-4450 ចេញពីទិញបាយនៅម្ដុំស្តុបផ្លូវបំបែកទៅទំនប់កប់ស្រូវ សង្កាត់ចោមចៅ៣ ត្រឡប់មកផ្ទះវិញ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ពេលជិះមកដល់មុខរោងចក្រ ថាក់ក្រាល ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ស្រាប់តែជួបក្រុមជនសង្ស័យចំនួន ៣ នាក់ ជិះម៉ូតូ ចំនួន ២ គ្រឿង ដោយជនសង្ស័យឈ្មោះ ស៊ុំ ប៊ុនធួន ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេ៊រី ០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HW- 0998 ជិះម្នាក់ឯង ។ ជនសង្ស័យឈ្មោះ ប៉ែន រតនា បើកម៉ូតូ ម៉ាក ហុងដា សេ125 ស៊េរី 018 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-9106 ឌុបជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ ។ ពេលនោះជនសង្ស័យឈ្មោះ ស៊ុំ ប៊ុនធឿន បានលើកជើងធាក់ដៃម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួល ហើយជនសង្ស័យឈ្មោះ ប៉ែន រតនា បានបើកម៉ូតូទៅឈប់ពីមុខម៉ូតូរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ កាន់ខ្សែក្រវ៉ាត់់បំរ៉ុងវាយលើជនរងគ្រោះ ស្របពេលនោះក៏មានប្រជាពលរដ្ឋ ជិះម៉ូតូតាមផ្លូវឈប់សួរនាំ នឹងមានវិទ្យុទាក់ទងនៅនឹងចង្កេះ ឃើញដូចនោះក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

លោកអធិការរង ប្រាប់បន្តថា បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ។ ក្រោយពីទទួលពាក្យបណ្ដឹងរួចនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១និង៣០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការគ្នាជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឈានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុំ ប៊ុនធឿន នៅចំណុចតាមផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងជនសង្ស័យឈ្មោះ ប៉ែន រតនា នៅចំណុចតាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។
ជនសង្ស័យ និងវត្ថុតាងខាងលើអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


