ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្តលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់
ក្រសួងសុខាភិបាលបានជំរុញ និងក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្តយកចិត្តទុកដាក់ និងចូលរួមលប់បំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ដើម្បីធានាបានការផ្តល់សេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល។

ការក្រើនរំលឹកនេះ បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤មានគ្លីនិកឈ្មោះ សុងហាក់
ម៉ារីណា មានទីតាំងនៅខេត្តតាកែវ បានចាក់ថ្នាំបណ្តាលឱ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ និងយកសពជនរងគ្រោះទៅផ្លុងចោល ដែលជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។
នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្តដែលទើបទទួលបាននៅថ្ងៃទី២២វិច្ឆិកានេះ លោកវេជ្ជបណ្ឌិត ម៉ី សំបូរ
រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានណែនាំឱ្យអភិបាលរាជធានី-ខេត្តធ្វើការត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការ អនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។ល។

ជាមួយគ្នានេះដែរត្រូវបញ្ឈប់មិនឱ្យដំណើរការរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានគ្មានច្បាប់ អនុញ្ញាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរបស់ខ្លួន ពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ជីកាត្រឹមត្រូវ។ ត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពនៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនមកក្រសួងសុខាភិបាលឱ្យបានមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ទៀងទាត់រៀងរាល់ត្រីមាស។
លោករដ្ឋលេខាធិការប្រចាំការបានណែនាំឱ្យធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចអំពីមូលដ្ឋានសុខាភិបាលឯកជនដែលមិនប្រក្រតីសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងបញ្ញាបព័ត៌មាន អំពីហានិភ័យ និងអសុវត្ថិភាពនៃការផ្តល់ និងទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាល ឯកជនដែលគ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈ។
លើសពីនេះទៀតត្រូវសហការជាមួយគណៈវិជ្ជាជីវៈទាំងអស់ក្នុងការត្រួតពិនិត្យទីតាំងផ្តល់សេវាសុខាភិបាលឯកជន ដែលមានការសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងធ្វើការអប់រំជាទូទៅដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការប្រចាំការបានស្នើឱ្យអភិបាលរាជធានី-ខេត្តមេត្តាយកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាម គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ចាត់វិធានការពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនដែលមិនស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យ សុខាភិបាល
ព្រមទាំងធ្វើការលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ដូចបានជម្រាបជូនខាងលើក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន



-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៥ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា