ព័ត៌មានជាតិ
ចិនផ្ដល់រថយន្ត និងសម្ភារៈប្រឆាំងបាតុកម្មដល់ក្រសួងមហាផ្ទៃកម្ពុជា
រដ្ឋាភិបាលចិន តាមរយៈក្រសួងសន្តិសុខសាធារណៈ បានផ្ដល់រថយន្តចំនួន ៦គ្រឿង ព្រមទាំងសម្ភារៈ និងឯកសណ្ឋានសម្រាប់ប្រឆាំងបាតុកម្ម ដល់ក្រសួងមហាផ្ទៃកម្ពុជា។

ពិធីប្រគល់-ទទួលសម្ភារៈនគរបាល ជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិនជូនក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សម្ភារៈដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា រួមមាន រថយន្តដឹកកងកម្លាំង ចំនួន ៦គ្រឿង ដំបងរលាស់ចំនួន ៥០០ដើម ខែលចំនួន ៥០០សម្រាប់ ដំបងឆក់ចំនួន ៥០០ដើម ឯកសណ្ឋានប្រឆាំងបាតុកម្មចំនួន ៥០០កំប្លេ វ៉ាលីសុវត្ថិភាពការពារថ្នាក់ដឹកនាំចំនួន ២០វ៉ាលី និងវ៉ាលីពិនិត្យកន្លែងកើតហេតុចំនួន ៣០០ វ៉ាលី សរុបជាទឹកប្រាក់ស្មើនឹង ៥លានយ៉ន់៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


