ព័ត៌មានជាតិ
អភិបាលរាជធានីបញ្ជាឲ្យ អាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ខ្ពស់ចំពោះទីតាំងធ្វើចត្តាឡីស័ក និងមិនត្រូវឲ្យមានការនាំចូលគ្រឿងញៀនចូលទីតាំងទាំងនោះដាច់ខាត
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានបញ្ជាឱ្យ អាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះទីតាំងធ្វើចត្តាឡីស័ក និងមិនត្រូវឲ្យមានការនាំចូលគ្រឿងញៀនចូលទីតាំងទាំងនោះឡើយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាដាច់ខាតឲ្យ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ប្រុងប្រយ័ត្នខ្ពស់និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ដាច់ខាតកុំឲ្យមានការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ ឬសម្ភារៈផ្សេងៗទៅក្នុងអគារកំពុងធ្វើចត្តាឡីស័ក។

លោក ឃួង ស្រេង បានបញ្ជាក់ដូច្នេះថា សូមជម្រាបមកលោក-លោកស្រីអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបណ្តាទីតាំងធ្វើចត្តាឡីស័ក (Lockdown) ក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួននីមួយៗ ដោយសហការជាមួយម្ចាស់ទីតាំង ឬរដ្ឋបាលនៃអគារត្រូវ Lockdown នីមួយៗ ដើម្បីបង្កើតទំនាក់ទំនងល្អរវាងអាជ្ញាធរ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅខាងក្នុងអគារ ជាពិសេសត្រូវយកចិត្តទុកដាក់លើការផ្តល់អាហារូបត្ថម្ភ និងបញ្ហាជំងឺឈឺស្កាត់ផ្សេងៗរបស់ពួកគាត់។

លោកឃួង ស្រេង បានបន្ថែមថា ជាមួយគ្នានេះ លោក-លោកស្រី ត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ ទប់ស្កាត់ដាច់ខាតកុំឲ្យមានការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ រឺសម្ភារៈផ្សេងៗទៅក្នុងអគារកំពុងធ្វើចត្តាឡីស័ក។ សូមលោក-លោកស្រី អនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


