ព័ត៌មានជាតិ
ប.ស.ស ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្ដប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្ដប់ការធានារ៉ាប់រងស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈពីសមាគមសន្តិសុខសង្គមអាស៊ាន។

ពិធីទទួលពានរង្វាន់នេះបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសន្តិសុខសង្គមអាស៊ានលើកទី ៤១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចូលរួមក្នុងកិច្ចប្រជុំបានឱ្យដឹងថា ពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្ដប់ការធានារ៉ាប់រង នាឱកាសនេះ ទទួលបានពីលោក Ahmad Zulqarnain Onn ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី ៤០ និងជានាយកប្រតិបត្តិមូលនិធិសោធននិវត្តន៍សម្រាប់កម្មករ-និយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី។

លោក ម៉េង ហុង បានបន្តថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្ដីពីការអនុវត្តរបបសន្តិសុខសង្គម ចំនួន ៨ រួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្ដប់ការធានារ៉ាប់រង ស្ដីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី ៩ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។
គួរបញ្ជាក់ថា កិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នេះ មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គម នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ ស្ថាប័ន មកពីបណ្ដាប្រទេសទាំង ១០ ហើយសម្រាប់ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី ៤១ ឆ្នាំ ២០២៤-២០២៥ គឺអង្គភាពសន្តិសុខសង្គមសម្រាប់មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន ជាប្រធានផ្លាស់វេន បន្ទាប់ពីមូលនិធិសោធននិវត្តន៍សម្រាប់កម្មករ-និយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី៕
អត្ថបទ ៖ សំអឿន



-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


