ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងរៀបចំកន្លែងលក់ដូរបណ្ដោះអាសន្នថ្មី សម្រាប់អាជីវករលក់នៅមុខក្រសួងដែនដី
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ ទីកន្លែងលក់ដូរបណ្ដោះអាសន្នថ្មី សម្រាប់អាជីវករលក់ដូរមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវរើទៅទីតាំងថ្មី ត្រង់ចំណុចមុខសាលា CIA តាមបណ្ដោយផ្លូវ ១៣០០ សង្កាត់ស្វាយប៉ាក។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះត្រូវអនុវត្តតាមមតិភាគច្រើន។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកបរបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើឲ្យអាជីវករទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យ បរិស្ថាន ដោយត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងឲ្យបានត្រឹមត្រូវក្រោយលក់ដូររួច មិនត្រូវតាំងទីលំនៅរស់នៅ ជាពិសេសត្រូវរក្សាសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយជានិច្ច ជៀសវាងបង្កភាពរញ៉េរញ៉ៃជាដាច់ខាត៕
អត្ថបទ ៖ ម៉េង






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


