ព័ត៌មានជាតិ
ក្រសួងចំនួន២ ដាក់ឱ្យប្រើប្រាស់ឯកសារ ណែនាំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ក្រសួងកិច្ចការនារី និងក្រសួងក្រសួងសុខាភិបាល ដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) តាមរយៈកម្មវិធីACCESS 2 របស់រដ្ឋាភិបាលអូស្រ្តាលី និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន បានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ “គោលការណ៍ណែនាំ ស្តីពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ”។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី នៅសណ្ឋាគារ សាន់&មូន រីវើសាយ (SUN and Moon Riverside Hotel) នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ និងអនុវត្តគោលការណ៍ណែនាំអំពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូ សង្គមស៊ីវិល និងសាធារណជនទូទៅ។

កន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ OSSU គឺជាកន្លែងដ៏មានសារសំខាន់ក្នុងការផ្តល់សេវាជាអាទិភាព ដូចជាសេវាសុខភាព សេវាផ្នែកច្បាប់ សេវាផ្លូវចិត្ត និងជំរកសុវត្ថិភាព ជូនដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយសុវត្ថិភាព ភាពទុកចិត្ត និងទាន់ពេលវេលា៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


