ព័ត៌មានជាតិ
បឹងកន្សែង បន្ថែមភាពទាក់ទាញជាមួយខ្សែរ៉កថ្មី អាចជិះលេងកម្សាន្តផង និងឈ្វេងយល់ពីទំនៀមទម្លាប់ជនជាតិដើមភាគតិចផង
នៅចុងឆ្នាំ២០២៤ មុនឈានចូលឆ្នាំ២០២៥ មានការប្រែមុខមាត់ថ្មីនៅលើទឹកដីជនជាតិដើមភាគតិចនៃប្រទេសកម្ពុជា គឺនៅក្នុងខេត្តរតនគិរី។ ខ្សែរ៉កបឹងកន្សែង នៅកណ្តាលក្រុងបានលុង គឺជាកន្លែងសម្រាប់យុវជន យុវនារី ជិះលេងកម្សាន្ត មើលទេសភាពបឹងកន្សែងដោយផ្ទាល់ភ្នែកពីខាងលើ ហើយអាចបណ្តែតអារម្មណ៍ បន្ថយភាពតានតឹងនៅលើអាកាស។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ខ្សែរ៉កនេះ ចែកជាពីរស្ថានីយ៍ ស្ថានីយ៍ទី១ គឺផ្ទះកូនកម្លោះ ទៅជួបកូនក្រមុំ ដោយឆ្លងកាត់វាលស្មៅ និងដើមឈើស ជីវៈចម្រុះ បន្ទាប់មកឆ្លងកាត់បឹងឈូក ហើយក៏ឆ្លងកាត់បឹងធំ ជាទីបញ្ចប់ទើបទៅដល់ផ្ទះកូនក្រមុំ។ សម្រាប់បុរសចង់ទៅរកកូនក្រមុំ គឺនៅស្ថានីយទី២ ដែលជាផ្ទះកូនក្រមុំនៅចាំទទួលកូនកម្លោះ។ លោកបន្តទៀតថា ខ្សែរ៉កបឹងកន្សែង មានប្រវែងប្រហែល ៤០០ ម៉ែត្រ ដែលមានរយៈចម្ងាយវែងជាង ខ្សែរ៉កនៅកន្លែងដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសំណង់ធ្វើឡើងតាមរបៀបប្រពៃណីជនជាតិដើមភាគតិច។

អត្ថន័យស្ថានីយខ្សែរ៉កនេះ ចង់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិមកខេត្តនេះ បានយល់ បានស្គាល់ប្រពៃណីយកគ្នាជាប្តីប្រពន្ធរបស់ខ្មែរលើ របស់ជនជាតិដើមភាគតិច នៅពេលផ្ទះណាមានកូនក្រមុំ គឺបុរសណាដែលស្ម័គ្រចិត្តស្រឡាញ់កូនក្រមុំរបស់ជនជាតិដើមភាគតិច ដោយក្តីស្នេហា ពេលចូលទៅចែចូវនាង រមែងនាងរៀបចំខ្លួនដោយបោសសម្អាតផ្ទះសម្បែង នៅចាំទទួលភាគីខាងសាម៉ីខ្លួនបុរសដែលព្រមនាំឪពុកម្តាយ សាច់សាលោហិត ចូលទៅស្តីដណ្តឹងនាងដល់ផ្ទះ។ ការទទួលយល់ព្រមរៀបការតាមផ្លូវច្បាប់ ដោយឥតប្រកាន់រើសអើង ប្រកាន់វណ្ណៈ អ្នកមាន ឬអ្នកក្រ ភាសានិយាយអ្វី ពណ៌សម្បុរឡើយ។ លុះស្រុះស្រួលយកគ្នាជាគូរស្វាមីភរិយា ភាគច្រើនផ្នត់គំនិតដូនតា និងប្រពៃណី កូនប្រុសកូនស្រីរៀបការរួច ឪពុកម្តាយ ចាស់ទុំ បងប្អូន តែងតែអប់រំឱ្យគោរពគ្នា ទៅវិញទៅមក ស្រឡាញ់គ្នាមិនបោះបង់គ្នា នៅពេលឈឺថ្កាត់ ឬជួបទុក្ខ តែងតែនៅជាមួយគ្នាជាដរាបដល់ចាស់កោងខ្នង ស្លាប់ទៅតែរៀងខ្លួន។

សមិទ្ធផលខ្សែរ៉កនេះ ស្តែងឡើងពីគំនិតថ្នាក់ដឹកនាំខេត្តទាំងមូល អមជាមួយវប្បធម៌របស់ជាតិដើមភាគតិច ដែលមានវប្បធម៌ដ៏យូរលង់ដែលសាធារណជនទូទៅ ពីមុនកម្របានមកលេងកម្សាន្ត និងទស្សនា បើបានមកលេងហើយ បានទាំងសប្បាយរីករាយ និងបានយល់ខ្លះពីអរិយធម៌របស់ខេត្តរតនគិរី។ ពួកគេអាចលំហែអារម្មណ៍ដោយភ្ជាប់ខ្លួនជាមួយទេសភាព និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច និងថតរូបភាពសម្រាប់ទុកជាអនុស្សាវរីយ៍ផង។ នេះ បានបង្គប់នូវផ្នត់គំនិតស្រឡាញ់ធម្មជាតិ ទឹកដីត្បូងពេជ្រ និងប្រជាជន ប្រកបដោយភាពរំជើបរំជួល សប្បាយក្នុងចិត្ត និងមិនអាចបំភ្លេចបាន៕



ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


