ព័ត៌មានជាតិ
Update ៖ ករណីក្រឡាប់រថយន្តនៅស្រុកជីក្រែង ដោយសារអ្នកបើកបរងងុយដេក
លោកវរសេនីយ៍ទោ គង់ អឿន អធិការ រង ទទួលផែនចរាចរណ៍ នគរបាល ស្រុកជីក្រែង បានបញ្ចាក់ឲ្យដឹងតាមទូរស័ព្ទ នៅមុននេះបន្តិចថា គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានមនុស្យស្លាប់ ដល់ទៅ៧នាក់ នៅផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ លេខ 246-247 ស្ថិតក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប បណ្ដាលមកពីតៃកុងរថយន្ត ងងុយដេក និងបើកលើសល្បឿន ។
លោកអធិការរងបន្តទៀតថា រថយន្តនេះ ធ្វើដំណើរមកពីប្រទេសវៀតណាម តាមច្រកតៃនិញ ឆ្លងកាត់ខេត្តក្បូងឃ្មំ ឆ្ពោះកាន់ខេត្តសៀមរាប ។

លោកបានបន្តទៀតថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ នៅវេលាម៉ោង២:៤៥នាទីទាបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A ៨៤៦៩ បើកបរដោយ ជនជាតិខ្មែរ ស្លាប់ មនុស្ស ០៧នាក់ នឹងរបួសស្រាល០៥នាក់។ សពត្រូវបានដឹកយកទៅកាន់ភ្នំពេញនៅថ្ងៃនេះ៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


