ព័ត៌មានជាតិ
មណ្ឌលចត្ដាឡីស័កធំមួយនៅជាយក្រុងភ្នំពេញកំពុងសាងសង់ សម្រាប់ដាក់ពលរដ្ឋខ្មែរមកពីក្រៅប្រទេស
ក្រសួងសុខាភិបាល សហការជាមួយសាលារាជធានីភ្នំពេញ បានសាងសង់មណ្ឌលចត្ដាឡីស័កថ្មីស្រឡាងដ៍ធំមួយដែលមានផ្ទៃដីប្រហែល១ហិកតា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញសម្រាប់ដាក់ពលរដ្ឋខ្មែរវិលត្រឡប់មកពីក្រៅប្រទេសធ្វើចត្តាឡីស័ក១៤ថ្ងៃ។

លោក ស្រីវេជ្ជបណ្ឌិត យក់សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មណ្ឌលចត្ដាឡីស័កនេះមាន៤អគារ អាចដាក់បានមនុស្សចំនួន៤៦០នាក់ ដោយចំណាយថវិកាប្រមាណ៧៩ម៉ឺនដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានបន្តថា ការបង្កើតមណ្ឌលថ្មីនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កបានល្អដោយ សារនៅមណ្ឌលនេះ មានគ្រូពេទ្យប្រចាំការនិងបំពាក់សម្ភារមួយចំនួន ព្រមទាំងមានសន្តិសុខយាមកាមរឹងមាំលោកស្រីបានលើកឡើងបន្ថែមថា«មណ្ឌលចត្ដាឡីស័កនេះ សម្រាប់ដាក់អ្នកដំណើរជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេសប៉ុណ្ណោះ។ចំណែកជនបរទេស ត្រូវធ្វើនៅតាមសណ្ឋាគារដដែល ខណៈបច្ចុប្បន្នក្រសួងមានមណ្ឌលចតា្ដឡីស័កចំនួន៣ទីតាំង គឺនៅកងទ័ពអាកាស, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និង អនុវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង»។

លោកស្រីបានបញ្ជាក់ថា ទៅថ្ងៃអនគាតក្រសួងនឹងមានផែនការពង្រីកអគារចំនួន២ទៀត ដើម្បីដាក់អ្នកចត្ដាឡីស័កឱ្យបាន៨០០នាក់។
លោកស្រីបានឱ្យដឹងទៀតថា មណ្ឌលចត្ដាឡីស័កថ្មីនេះ បានសាងសង់កាលពីខែកញ្ញា ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅចុងខែធ្នូ ឆ្នាំ២០២០ខាងនេះ។
ក្រៅពីមណ្ឌលចត្តាឡីស័ក ក្រសួងមានទីតាំងព្យាបាលជំងឺកូវីដ១៩ ចំនួន៣ គឺនៅមន្ទីពេទ្យមិត្ដភាព ខ្មែរ-សូវៀតដែលមានបន្ទប់ VIP និងសង្គ្រោះបន្ទាន់, មណ្ឌលសុខភាពចក្រអង្រែ, និងនៅមជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិនដែលមានអគារសង្គ្រោះបន្ទាន់ផងដែរ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


