ព័ត៌មានជាតិ
អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម
អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេសដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បាននាំគ្នាចេញមកអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ដោយប្រកាសចងចាំជានិច្ច មិនអាចបំភ្លេចនូវគុណូបការៈនិងគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា។

ក្នុងនោះអតីតមន្ត្រីបក្សប្រឆាំងស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានចេញវីឌីអូអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដោយលើកឡើងថា៖«យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចចំពោះគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្ដិភាពនៅកម្ពុជា។ យើងខ្ញុំប្ដេជ្ញាគាំទ្រនូវគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន»។
ពួកគេបានប្តេជ្ញាគាំទ្រនូវរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំជាតិកម្ពុជាតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីគាំទ្រការពារនូវសុខសន្តិភាព និងការរីកចម្រើននៃសង្គមជាតិ សេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាពលរដ្ឋ។

រីឯអតីតមន្ត្រីបក្សប្រឆាំងស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានលើកឡើងថា៖«យើងខ្ញុំសូមប្រកាសគាំទ្រដល់រាជរដ្ឋាភិបាលនូវអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីដឹកនាំតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេសការពារសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា»។
អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងនៅកម្ពុជា បានប្រកាសថ្កោលទោសជាដាច់ខាតចំពោះក្រុមអ្នកនយោបាយជ្រុលនិយម ជាពិសេសទណ្ឌិត សម រង្ស៊ី ដែលបានប្រកាសចេញនូវយុទ្ធនាការផ្ការីកតាមបែបបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងឈានទៅដល់ការបង្ករចលាចលនៅក្នុងសង្គមជាតិ។

ចំណែកអតីតមន្ត្រីបក្សប្រឆាំងស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានលើកឡើងផងដែរថា៖«យើងខ្ញុំទាំងអស់គ្នាសូមប្រកាសមិនគាំទ្រជាដាច់ខាតចំពោះក្រុមអ្នកនយោបាយជ្រុលនិយមជាពិសេសទណ្ឌិត សម រង្ស៊ី ដែលបានដាក់ចេញនៅនយោបាយផ្ការីកបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសុខសន្តិភាព សេរីភាពនយោបាយ និងបំផ្លាញប្រជាធិបតេយ្យ បង្កចលាចលនៅក្នុងសង្គមជាតិកម្ពុជា»។ ពួកគេបានប្តេជ្ញារួមសាមគ្គីគ្នាទប់ស្កាត់នូវនយោបាយជ្រុលនិយម តាមបែបបដិវត្តន៍ពណ៌របស់ទណ្ឌិត សម រង្ស៊ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាប្រមុខដឹកនាំប្រទេសជាតិ។
លើសពីនេះ អតីតមន្ត្រីបក្សប្រឆាំងស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានថ្លែងថា៖«យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញារួមសាមគ្គីគ្នា ទប់ស្កាត់នូវនយោបាយជ្រុលនិយមតាមបែបបដិវត្តន៍របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រមុខដឹកនាំប្រទេស»។ ពួកគេបានចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជាដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងសមរភូមិសង្គ្រាមទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយរហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា។
ជាមួយគ្នានេះ អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងនៅកម្ពុជា បានធ្វើការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងបច្ចុប្បន្ន និងអនាគតឱ្យចងចាំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានាដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


