ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋឲ្យបានល្អប្រសើរ
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត។
មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យលើករណីប្ដឹងជំទាស់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាប់ពាក់ព័ន្ធនឹងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅសាលាឃុំអូសារាយ លោក វ៉ី សំណាង បានថ្លែងថា បញ្ហាវិវាទដីធ្លីជាបញ្ហាស្មុកស្មាញដែលទាមទាឱ្យអាជ្ញាធរ រួមនឹងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ រួមគ្នាដោះស្រាយរាល់បញ្ហាវិវាទដីធ្លីផ្សេងៗ របស់ប្រជាពលរដ្ឋដែលកើតមានឡើង ក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសដីដែលមិនមានទំនាស់ត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធឱ្យបានលឿន ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានកំណត់។
លោកអភិបាលខេត្ត បញ្ជាក់ថា នៅពេលដែលមូលដ្ឋានរបស់យើងគ្មានបញ្ហាទំនាស់ដីធ្លីកើតឡើង វានឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកមកបណ្ដាក់ទុនជាក់ជាមិនខាន ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ ពិសេសលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគដែលមកបណ្ដាក់ទុននៅមូលដ្ឋានរបស់ខ្លួន និងត្រូវជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់អ្នកវិនយោគ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគមានភាពកក់ក្ដៅ និងធ្វើឱ្យពួកគេអូសទាញអ្នកវិនិយោគមកធ្វើការវិនិយោគ នៅក្នុងមូលដ្ខានរបស់យើងថែមទៀត៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់