Connect with us

ព័ត៌មានជាតិ

ពលករ​ប្រុស​ស្រី​ជាង​១០​នាក់ចេញពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ទៅ​ដាក់​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក​

បានផុស

នៅ

ពលករ​ប្រុស​ស្រី​១៤​នាក់​ដែល​បាន​ចូល​តាម​ច្រករបៀង​បម្រុង​នាំគ្នា​គេចវេះ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​បានសមត្ថកិច្ចប្រចាំ​គោលដៅ​តំបន់​ព្រំដែន​នាំខ្លួន​ទៅ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការកំណត់​១៤​ថ្ងៃ​។​

សមត្ថកិច្ច​ប្រចាំ​គោលដៅ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ដោយសារ​ការអនុវត្ត​ពង្រឹង​សុវត្ថិភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​របស់​ក្រសួង​សុខាភិ​បាល​ក៏ដូចជា​សេចក្តីណែនាំ​ពី​រាជរដ្ឋាភិបាល​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​កម្លាំង​ប៉ុស្តិ៍នគរបាល​ព្រំដែន​គីឡូ​៩​សហការ​ជាមួយ​កម្លាំង​យោធា​វរ​សេនា​តូច​៥៣៣​រួមជាមួយ​កម្លាំងចម្រុះ​ជាច្រើន​ទៀត​ស្របតាម​ការជំរុញ​ពី​លោកស្នងការ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ផង​នៅ​ពី​ថ្ងៃទី​១៦​ ខែមីនា​ឆ្នាំ​២០២១​កន្លងមក​ថ្មីៗ​នេះ​ កម្លាំង​បាន​ចុះ​ស្ទាក់​និង​នាំខ្លួន​ប្រជាពលរដ្ឋ​ជា​ពលករ​ខ្មែរ​ប្រុស​ស្រី​និង​ក្មេងសរុប​ចំនួន​១៤​នាក់​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ដោយ​ឆ្លង​ដែន​តាមផ្លូវ​កាត់​ច្រករបៀង​បម្រុង​នាំគ្នា​គេចវេះ​មិន​ចូលធ្វើ​ច​ត្តា​ឡីស័ក​តាម​ការណែនាំ​របស់ក្រសួង​សុខា​ភិបាល​និង​រាជរដ្ឋាភិបាល​។​

ប្រភព​ខាងលើ​បន្តថា ប្រជា​ពលករ​ទាំង​១៤​នាក់​ខាងលើ​មាន​បុរស​ពេញវ័យ​ចំនួន​៧​នាក់​ស្ត្រី​ចំនួន​៤​នាក់​រួមទាំង​ក្មេងប្រុស​ស្រី​ចំនួន៣​នាក់​ផងដែរ​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ​ហើយ​ចូលមក​ទឹកដី​ប្រទេស​កំណើត​កាត់​តាម​ចំណុច​ភូមិ​រស្មី​ឃុំជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្តបាត់​ដំបង​។​

សមត្ថកិច្ច​បញ្ជាក់បន្ថែម​ថា ​ចំពោះ​ពលករ​ទាំងអស់​ខាងលើនេះ​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​សាកសួរ​ធ្វើ​កំណត់ហេតុ​រួចណែនាំ​អប់រំ​និង​ឲ្យ​ផ្តិត​មេដៃ​សន្យា​ឈប់​ប្រព្រឹត្ត​ហើយ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​ដើម្បី​ទទួលយក​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដើម្បី​អនុ​វត្ត​តាម​វិធាន​សុខាភិបាល​នៅ​អនុវិទ្យាល័យ​កូនភ្នំ​៣២​ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម