ព័ត៌មានជាតិ
ឆ្នាំ២០២៤ អ្នកដំណើរចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ កើនឡើងជិត ៣ ម៉ឺននាក់
ភ្ញៀវជាតិនិងអន្តរជាតិ ចេញចូលប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែក្នុងខេត្តក្រចេះនៅឆ្នាំ ២០២៤ មានការកើនឡើងបើធៀបឆ្នាំ ២០២៣។ នេះបើតាមមន្រ្តីប្រចាំការទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែក្នុងខេត្តក្រចេះបានឲ្យដឹង។
ភ្ញៀវចេញចូលប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែក្នុងឆ្នាំ២០២៤ មានចំនួនសរុប ៨៩,៦៧៨ នាក់ បើធៀបនឹងប្រចាំឆ្នាំ២០២៣ មានចំនួន ៦១,៦៤០នាក់ កើនឡើងចំនួន ២៨,០៣៨នាក់។ ដោយឡែក ភ្ញៀវបរទេសមានចំនួនសរុប ៧៩,៣១៤ នាក់ បើធៀបឆ្នាំ២០២៣ មានចំនួន ៥២,៧២៨នាក់កើនឡើងចំនួន ២៦,៥៨៦នាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។
ជាមួយគ្នានោះ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានធ្វើទិដ្ឋាការ ចេញ-ចូលជូនភ្ញៀវកើនឡើង ចំនួន ៧០៦ នាក់ បើធៀបឆ្នាំ២០២៣។ ក្នុងនោះទិដ្ឋាការទេសចរណ៍ T (Tourist) ចំនួន ៦៧០ នាក់ និងទិដ្ឋាការ ធម្មតាចំនួន ១,៥៩៩នាក់ សរុប ២ ២៦៩ នាក់៕



អត្ថបទ៖ ប្រុញ វិធិន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


