ព័ត៌មានជាតិ
ច្រកត្រពាំងស្រែ ប្រមូលពន្ធអាករបានជាង ១៤៣,៥៥៧ លានរៀល នៅឆ្នាំ ២០២៤
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែក្នុងខេត្តក្រចេះ គិតពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យគយ និងរដ្ឋាករត្រពាំងស្រែ បានអនុវត្តប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗបានចំនួន ១៤៣,៥៥៧,៣៧៥,៥០០ រៀល (មួយរយសែសិបបីពាន់ ប្រាំរយហាសិបប្រាំពីរលាន បីរយចិតសិបប្រាំពាន់ប្រាំរយរៀល)។

ចំណូលក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ៤៨ ០៥២ ៦៥៩ ៥០០រៀល បើធៀបឆ្នាំ២០២៣ មានចំនួន ៩៥ ៥០៤ ៧១៦ ០០០ រៀល។ ក្នុងនោះ ចំណូលសំខាន់ៗរួមមាន៖ គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិច គ្រឿងឧបភោគបរិភោគ ផលិតផលវាយនភ័ណ្ឌ(ថ្មី) ផលិតផលតេសសិលាផ្សេងទៀត គ្រឿងបន្លាស់រថយន្តគ្រឿងចក្រផ្សេងៗ ប្រេងរំអិល ក្រណាត់ ភេសជ្ជៈ ស្រាចំរុះ ម៉ាស៊ីនភ្លើង កង់អគ្គីសនី បារី បន្លែ ផ្លែឈើ និងទំនិញចម្រុះ។
ប្រភេទទំនិញនាំចេញរួមមាន៖ ដំឡូងមី ម្សៅមី ចេក ស្ករ ល្ងរ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ កៅស៊ូ ជី ធ្យូង អង្កាម និងថ្មក្រានីត។ ដោយឡែក ប្រភេទចំណូលពន្ធនាំចេញនាំចូល និងកំរៃផ្សេងៗ ក្នុងនោះ ទំនិញចម្រុះ បានចំនួន ១១៦ ៦៣៦ ៧៧២ ៨០០ រៀល យានយន្ត គ្រឿងចក្រ បានចំនួន ១ ៣៦៨ ០៤១ ៥០០ រៀល ផលិតផលតេលសិលា បានចំនួន ៨ ៤១០ ៦៥៣ ៨០០ រៀល និងគ្រឿងសំណង់ ចានចំនួន ១៧ ១៤១ ៥០៧ ៤០០ រៀល សរុបចំណូលពន្ធរួមចំនួន ១៤៣ ៥៥៧ ៣៧៥ ៥០០ រៀល។
ដោយឡែក ចំពោះទំនិញពន្ធ និងអាករជាបន្ទុករដ្ឋ៖ ប្រាក់ពន្ធ និងអាករជាបន្ទុករដ្ឋ សរុបបានចំនួន ២៨ ៦៧០ ៩១៤ ៤០០ រៀល ថយចុះចំនួន ២ ៥៧៧ ៣៤៨ ៩០០ រៀល បើធៀបនឹងប្រចាំឆ្នាំ២០២៣ មានចំនួន ៣១ ២៤៨ ២៦៣ ៣០០ រៀល៕
អត្ថបទ៖ ប្រុញ វិធិន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


