ព័ត៌មានជាតិ
ប្រៀបធៀបតម្លៃស្រូវសែនក្រអូប និង អូអឹមនៅខេត្តពោធិ៍សាត់ខុសគ្នាជិត ៥០០ រៀល
មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីតម្លៃស្រូវពីរប្រភេទដែលប្រមូលទិញពីកសិករនៅខេត្តពោធិ៍សាត់ ដែលលក់តម្លៃខុសគ្នាជិត ៥០០ រៀល។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកពីតម្លៃនិងប្រៀបធៀបតម្លៃស្រូវសែនក្រអូប និងស្រូវអូអឹម (OM) នៅខេត្តពោធិ៍សាត់ ដែលស្រូវសែនក្រអូបអាចលក់បានតម្លៃ ១២១០ រៀល ស្របពេលដែលស្រូវ OM បានត្រឹមតែ ៧៥០ រៀល។

ពាក់ព័ន្ធតម្លៃស្រូវខុសគ្នានេះ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែបង្ហាញភាពស៊ាំទៅនឹងហានិភ័យទីផ្សារស្រូវមកពីប្រទេសដទៃ ទោះបីជាទីផ្សារអង្ករនៅលើទីផ្សារអន្តរជាតិកំពុងមានភាពមិនច្បាស់លាស់ក៏ដោយ។
លោកបានលើកយកចំណុចពិសេសនៃអង្ករក្រអូបខ្មែរ មានស្ថេរភាពថ្លៃ មានការធានាទិញពីទីផ្សារក្នុងស្រុក មានបណ្តាញពូជសុទ្ធ អាចបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ជាពិសេសអង្ករក្រអូបខ្មែរ មានគោលនយោបាយគាំទ្រដែលរដ្ឋអាចជួយអន្តរាគមន៍បានក្នុងករណីចាំបាច់។
ពលរដ្ឋម្នាក់បានចោទសួរថា «តើយើងមានដំណោះស្រាយជាបណ្តោះអាសន្នលើតម្លៃស្រូវ OM ដែលកំពុងធ្លាក់ចុះយ៉ាងគំហុកនេះដែរឬទេ ព្រោះតម្លៃស្រូវភាគច្រើនធ្លាក់ចុះចំពេលកសិករប្រមូលផល?
លោក ឃឹម ហ្វីណង់ បានឆ្លើយតបថា «គ្មានអ្វីដែលមិនប្រែប្រួលនោះទេ ថ្លៃកសិផលគោរពតាមគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ គឺសមតុល្យនៃទំហំផ្គត់ផ្គង់និងតម្រូវការ។ តែអ្វីដែលយើងដឹងនៅពេលនេះគឺបើវៀតណាមមិនទិញអូអឹមទេ ការផ្គត់ផ្គង់នឹងលើស ហើយអ្នកក្នុងស្រុកមិនអាចជួយទិញបានទេ ព្រោះយើងមិនហូបអូអឹម ហើយយើងក៏មិនអាចកិនអង្ករអូអឹមនាំចេញបានដែរ គេអាចប្តឹងយើងបាន។ ផ្ទុយទៅវិញ យើងនៅត្រូវការសែនក្រអូបច្រើនទៀត ហើយបើទោះពេលមានបញ្ហា ក៏យើងមានគោលនយោបាយអាចគាំទ្រជួយទិញបានដែរ ដូចជាបញ្ចេញលុយឱ្យរោងម៉ាសុីនជួយទិញជាដើម»។

កសិករមួយរូបបានប្រៀបធៀបពូជស្រូវសែនក្រអូបរបស់ខ្មែរ និងអូអឺមនាំចូលថា ស្រូវសែនក្រអូបអាយុ ១០៥ ថ្ងៃ ធ្វើបានផលតែ ៤ តោន ខណៈដែល ស្រូវ OM 5451 អាយុ ៩០ ថ្ងៃ ធ្វើបានផល ៧ តោន។
ប្រិយមិត្តម្នាក់បានចូលខមមិនឆ្លើយតបថា «បងអាចថ្លឹងថ្លែងបាន រវាងទិន្នផលទាបជាង មានស្ថេរភាពតម្លៃ និងទិន្នផលខ្ពស់ជាង តែតម្លៃប្រែប្រួលចុះឡើងខ្លាំង។ បើតម្លៃ OM បានតម្លៃលើស 800 រៀល ច្បាស់ណាស់សែនក្រអូបមិនអាចឈ្នះ OM បានទេ តែបើ OM តម្លៃទាបជាង 800រៀល ច្បាស់ណាស់ថា សែនក្រអូបនៅតែប្រសើរជាង ខណៈសែនក្រអូបតម្លៃបានចន្លោះ 1200រៀល-1400រៀល/គក មិនប្រែប្រួល។ នេះគិតតែចំណូលដុល មិនទាន់ប្រៀបធៀបចំណាយ»។
ជាមួយគ្នានេះលោក ឃឹម ហ្វីណង់ ក៏បានឆ្លើយតបបន្ថែមថា «មិនខុសទេ តែសម្រាប់អ្នកធ្វើក្នុងពេលបច្ចុប្បន្ន បើដាំអូអឹមគឺខាត តែបើដាំសែនក្រអូបនៅតែចំណេញ។ បើពេញចិត្តដាំអូអឹម នៅបន្តដាំទៀតបាន តែយើងមិនអាចគាំទ្រពូជគេបាននោះទេ ព្រោះអីផ្សារនៅលើគេ»។

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


