ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ព្រមានចាត់វិធានការលើបុគ្គលណាទន្ទ្រានដីតំបន់ឧទ្យានជាតិ
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ជំរុញដល់អាជ្ញាធរក្រុង ស្រុក និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ។

អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ឆ្លងតាមលទ្ធផលដែលរដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ ទទួលបានសមទ្ធិផលជាច្រើនគួឲ្យកត់សម្គាល់ ។ លោក ប្រាក់ សោភ័ណ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និង កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឲ្យខានតែបាន ចំពោះរាល់បទល្មើសដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានានូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ លោកក៏បានជំរុញដល់ អាជ្ញាធរក្រុង ស្រុកដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឲ្យខាងតែបាន ចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រាយព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ជននោះត្រូវទទួលទោលទៅតាមច្បាប់ ព្រមទាំងជម្រកព្រៃឈើនៃតំបន់ ឧទ្យានជាតិ ។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏ត្រូវបានបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីបឹងទន្លេសាបផងដែរ។

លោកក៏បានក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ ត្រូវធ្វើការណែនាំ អប់រំដល់កូនចៅ បងប្អូនសាច់ញ្ញាតិរបស់ខ្លួន ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និង ក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុបបំបាត់ឲ្យអស់នូវប្រពៃណីអន្តរាគមន៍ ។ លោកប្រាក់ សោភ័ណ បានកោតសរសើរ ចំពោះកងកម្លាំងទាំងបី ដែលយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានការជឿជាក់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានប្រចាំឆ្នាំ២០២៤ ព្រមទាំងបានធ្វើការឯកភាពនូវរាល់ការលើកឡើង អភិបាលខេត្ត ដែលជាវិធានការដ៏ល្អ ក្នុងការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្ត លោក បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយ បញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឲ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ នឹងអាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មក រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព ។ លោក បានលើកផងដែរ អំពីវិស័យទេសចរណ៍នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួឲ្យកត់សម្គាល់ និងសំដៅការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ត សមស្របជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨នេះ ក៏មានបើកកិច្ចប្រជុំសម្ងាត់ ដោយពិនិត្យ ពិភាក្សា និង អនុម័តទៅលើសំណើសុំតែងតាំងមន្ត្រីរាជការស៊ីវិល ចំណុះរចនាសម្ព័ន្ធសាលាខេត្តផងដែរ ៕
ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ