Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង សុខាភិបាល ឆ្នាំ ២០២៥

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង សុខាភិបាល ឆ្នាំ ២០២៥ នៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប ក្រោមវត្តមានអញ្ជើញចូលពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដង្ហែក្បួននេះ ដើម្បីអបអរសាទរ និង លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់អង្គភាពជ័យលាភីទាំង ៥ ប្រចាំឆ្នាំ ២០២៥ របស់ខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ផងដែរថា ដោយផ្អែកលើការអនុវត្តតាមនីតិវិធីយ៉ាងហ្មត់ចត់ អង្គភាពផ្ដល់សេវាសាធារណៈរួមមានអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌលសុខភាព ចំនួន ៥ ក្នុងខេត្តសៀមរាប ត្រូវបានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ វាយតម្លៃថាជាអង្គភាព ទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ប្រចាំឆ្នាំ ២០២៥ ព្រមជាមួយការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមហាកិត្តិយស និង មោទនភាពយ៉ាងក្រៃលែងចំពោះខេត្តសៀមរាប និង សូមអបអរសាទរដល់ អនុវិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ទទួលបានជ័យលាភីលេខ ១ ទូទាំងប្រទេស- សូមអបអរសាទរដល់ មណ្ឌលសុខភាព គោកចក ទទួលបានជ័យលាភីលេខ ១ ទូទាំងប្រទេស- សូមអបអរសាទរដល់ មណ្ឌលសុខភាព ស្រែណូយ ទទួលបានជ័យលាភីលេខ ៤ ទូទាំងប្រទេស- សូមអបអរសាទរដល់ សាលាបឋមសិក្សា ក្រវ៉ាន់ ទទួលបានជ័យលាភីលេខ ៤ ទូទាំងប្រទេស- សូមអបអរសាទរដល់ អនុវិទ្យាល័យ អរញ្ញរង្សី ទទួលបានជ័យលាភីលេខ ៩ ទូទាំងប្រទេស៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម