ព័ត៌មានជាតិ
លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព
ស្ទឹងត្រែង ៖ លោកសាស្ត្រាចារ្យ យិត ស៊ុនណារ៉ា រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោកឈាង ឡាក់ ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង គ្រប់ថ្នាក់ ជុំវិញរដ្ឋបាលខេត្តស្ទឹងត្រែង និងនិស្សិតសរុបជិត១០០០នាក់។

ក្នុងឱកាសនោះលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ដោយធ្វើការវាយតម្លៃនិងកោតសរសើរចំពោះការរួមចំណែកបាននូវការបណ្តុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ហើយលោកក៏លើកឡើងពីអនុស្សាវរីយ៍ពីវិរភាពរបស់ក្រុមគ្រូពេទ្យដែលជាទ័ពអាវសក្នុងការតស៊ូប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលស្ថានការដ៏លំបាកបំផុត និងសូមអបអរសាទរ ផ្តាំផ្ញើដល់លោក តាត សុវណ្ណ ដែលបានចាកចេញពីសាលាមកបម្រើការងារនៅទីនេះរយៈកាលជាង២០ឆ្នាំ សូមបន្តការខិតខំប្រឹងប្រែង សម្របសម្រួល ផ្សារភ្ជាប់អង្គភាពជុំវិញខេត្ត ដឹកនាំសាលាឱ្យបន្តរីកចម្រើន ទំនើប ទាន់សម័យ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ក្លាយជាអង្គភាពគំរូ។

សាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ បានថ្លែងអំណរគុណ ដឹងគុណ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងខេត្តស្ទឺងត្រែងនិងបានប្តេជ្ញាគោរពអនុវត្តម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ខេត្តស្ទឹងត្រែង ពង្រឹងសាមគ្គីភាព ឯកភាព តម្លាភាព គុណភាព ការបង្កើតថ្មី ប្រសិទ្ធភាពការងារ។

ក្នុងនាមលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រី ក្នុងឱកាសនោះ លោក យិត ស៊ុនណារ៉ាបានថ្លែងសាទរចំពោះសមិទ្ធផលក្រោមការដឹកនាំរបស់នាយកសាលាចាស់ ឱសថការី តឹក ឡេងស៊ឺ និងបានណែនាំដល់នាយកសាលាថ្មី វេជ្ជបណ្ឌិត តាត សុវណ្ណ ឱ្យបន្តខិតខំថែរក្សាពូនជ្រុំ រក្សានូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ចំណេះដឹងដល់និស្សិតទាំងអស់ ឱ្យទទួលបាននូវចំណេះដឹងនិងមានក្រោមសីលធម៌វិជ្ជាជីវៈខ្ពស់ទាំងនៅក្នុងការរៀនសូត្រក្នុងសាលាក៏ដូចជាពេលចប់ត្រឡប់ទៅបម្រើការងារនៅតាមមូលដ្ឋានរបស់ខ្លួនវិញក្លាយជាធនធានដ៏មានគុណភាព ប្រសិទ្ធភាព ចូលរួមលើកតម្កើងដល់វិស័យសុខាភិបាល៕














-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


