ព័ត៌មានជាតិ
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់
ក្នុងពេលសង្រ្គាមរុស្ស៊ី ជាមួយអ៊ុយក្រែន កំពុងតែអូសបន្លាយ និងបន្តប្រយុទ្ធគ្នា ហើយប្រទេសជាដៃគូររបស់អ៊ុយក្រែនមួយចំនួនបានផ្ដល់ជំនួយយោធាសម្រាប់បន្តធ្វើសង្គ្រាម, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រទេសដែលជាមិត្តរបស់អ៊ុយក្រែន គួរលើកទឹកចិត្តឱ្យអ៊ុយក្រែន-រុស្ស៊ី ឈានទៅរកកិច្ច ជាជាងរារាំងមិនឱ្យចរចា និងជំរុញឱ្យភាគីទាំងពីរប្រយុទ្ធគ្នាដោយមិនស្រាកស្រាន្ត។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរជាភាសាខ្មែរផង និងភាសាអង់គ្លេសផង។

បន្ទាប់ពីមានការលើកឡើងថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព និង ថ្មីៗនេះប្រមុខណាតូ បាននិយាយថា «អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ»។ ជុំវិញការលើកឡើងទាំងនេះ សម្ដេចតេជោ អះអាងថា សម្ដេចប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។

ការណ៍នេះនាំឱ្យសម្ដេចតេជោ ចោទជាសំណួរថា «តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?»។

សម្ដេចតេជោ បន្ថែមថា សម្រាប់សម្ដេចប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។

បុរសខ្លាំងនៅកម្ពុជាវាយតម្លៃថា ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ សម្ដេចចាត់ទុកនយោបាយទណ្ឌកម្មនេះប្រៀបដូចជា «ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង»។
បើតាមសម្ដេចតេជោ ហ៊ុន សែន បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ សម្ដេចតេជោ ថា មិត្តភក្តិបរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។
សម្ដេច បន្ថែមការយល់ឃើញបែបនេះ៖ «ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ»។

គួរឱ្យដឹងថា កងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៥ បានបើកការវាយប្រហារទ្រង់ទ្រាយធំ និងចូលជ្រៅបំផុតមួយមិនធ្លាប់មានទៅលើទឹកដីរុស្ស៊ី គិតចាប់តាំងពីការផ្ទុះសង្គ្រាមរយៈពេលជិត៣ឆ្នាំមកនេះ។
យោងតាមក្រសួងការពារជាតិអ៊ុយក្រែន ការវាយប្រហារតាមដែនអាកាសនេះ បានចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដែលស្ថិតនៅចម្ងាយចន្លោះពី ២០០គីឡូម៉ែត្រ រហូតដល់ ១ ១០០គីឡូម៉ែត្រ។ អ៊ុយក្រែន ថា គោលដៅដែលបានកំណត់ក្នុងការវាយប្រហារមានដូចជា តំបន់ Bryansk, Saratov, Tula និង Tatarstan ដែលសុទ្ធតែជាតំបន់សំខាន់ ហើយសម្បូរទៅដោយកន្លែងស្ដុកប្រេង រោងចក្រគីមី រោងចក្រផលិតអាវុធ និងរោងចក្រចម្រាញ់ប្រេង ជាដើម។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ខ្លួននឹងសងសឹកចំពោះការវាយប្រហារដោយដ្រូន និងមីស៊ីលខ្នាតធំនេះជាក់ជាមិនខាន ហើយបានចោទប្រកាន់អ៊ុយក្រែនម្ដងទៀតថាបានប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ បន្ថែមពីនេះ រុស្ស៊ី បានអះអាងថា ភាគច្រើននៃគ្រាប់ផ្លោងរបស់អ៊ុយក្រែន ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


