ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ អធិការកិច្ចការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះរោងចក្រអនុវត្តមិនបានត្រឹមត្រូវ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាអធិការកិច្ចការងារនឹងចាត់វិធានការផាកពិន័យរោងចក្រ សហគ្រាស គ្រឹះស្ថាន យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន
ប្រសិនបើរកឃើញថា សហគ្រាសគ្រឹះស្ថាននោះអនុវត្តច្បាប់ស្តីពីការងារមិនបានត្រឹមត្រូវ ឬគិតអត្ថប្រយោជន៍ជូនកម្មករនិយោជិតមិនត្រឹមត្រូវដែលនាំប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត ។

លោកបានបន្តថា ការពង្រឹងវិធានការអធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថានលើសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិតឱ្យបានត្រឹមត្រូវក៏ដូចជាការធានានូវការគោរពសិទ្ធិការងារលក្ខខណ្ឌការងារសមរម្យព្រោះថា គ្រប់ភាគីពាក់ព័ន្ធត្រូវគោរពឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ និងធានាបាននូវការអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ជៀសវាងមានការតវ៉ា
ឬវិវាទការងារកើតឡើង។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា លើសពីនេះទៀតការពង្រឹងអធិការកិច្ចការងារ គឺដើម្បីសម្រេចបាននូវគោលដៅរបស់កម្ពុជា ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាទិសដៅការងារយ៉ាងសំខាន់របស់ក្រសួងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យការងារ។
លោក កត្តា អ៊ន សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននឹងអនុវត្តឱ្យបានត្រឹមត្រូវរាល់បទប្បញ្ញតិនិងលិខិតបទដ្ឋានគតិយុត្តស្តីពីការងាររបស់កម្ពុជា ដើម្បីធានាអត្ថប្រយោជន៍ និងសិទ្ធិកម្មករនិយោជិត។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២៥ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។ ទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ រួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង
អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះដែរ ក្រសួងការងារបានណែនាំថា ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬអត្ថប្រយោជន៍ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់កម្មករនិយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦
ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


