ព័ត៌មានជាតិ
អាជ្ញាធររាជធានីសម្រេចបិទការធ្វើចរាចរលើផ្លូវ៦០៨ ជាប់ស្ថានីយ៍បូមទឹកទួលគោកទី១ ក្បែរត្រឡោកបែក រយៈពេលមួយខែពេញ
អាជ្ញាធររាជធានីភ្នំពេញ ចាប់ពីថ្ងៃ១៨ មិនានេះតទៅ បានសម្រេចបិទ ការធ្វើចរាចរលើផ្លូវលេខ ៦០៨ ក្បែរនឹងស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករយៈពេលមួយខែ ដើម្បីតភ្ជាប់បណ្តាញលូធំៗ ចេញពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨ ភ្ជាប់ទៅ ស្ថានីយ៍បូមទឹកទួលគោកទី១។

ដូច្នេះសូមបងប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ។
មន្រ្តីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន បាននិងកំពុងសាងសង់លូប្រអប់ទំហំ ២ម៉ែត្រx ២ម៉ែត្រ តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ៣១៥ និងផ្លូវលេខ ៥៩៨។

ទីតាំងខាងលើនេះ ការដ្ឋានត្រូវសាងសង់លូប្រអប់ទំហំ ២ម៉ែត្រx ២ម៉ែត្រ ដែលត្រូវតភ្ជាប់ពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨នេះ ដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ហើយនឹងត្រូវ បិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងការដ្ឋាន រយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។

គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤ គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


