ព័ត៌មានជាតិ
សហជីពនៅកម្ពុជា៖ ការស្លាប់របស់លោក លិម គិមយ៉ា ជាឈ្នាន់ដើម្បីក្រុមប្រឆាំងប្រមូលកម្លាំងតវ៉ាករណីកោះគុត
សហជីពនៅកម្ពុជា មើលឃើញថា ដើម្បីគេងចំណេញនយោបាយ ក្រុមប្រឆាំងមិនខ្វល់ពីការស្លាប់របស់សមាជិកខ្លួន គឺលោក លិម គិមយ៉ា នោះទេ ហើយថែមទាំងបានយកការស្លាប់នេះ ធ្វើអាជីវកម្មនយោបាយ និងជាឈ្នាន់ ដើម្បីប្រមូលកម្លាំងប្រជាជនឱ្យជួយជំរុញរដ្ឋាភិបាលយកសំណុំរឿងកោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បញ្ជាក់ថា ការស្លាប់របស់លោក លិម គិមយ៉ា ពិតជាឈ្នាន់ដើម្បីក្រុមប្រឆាំងប្រមូលកម្លាំង ទៅបង្កើតចលាចលក្នុងស្រុក ក្នុងបំណងដកសេចក្តីទុកចិត្តប្រជារាស្ត្រពីរដ្ឋាភិបាល និងដើម្បីបានលេសធ្វើបាតុកម្មក្រៅស្រុកជំរុញឱ្យរដ្ឋាភិបាលយកបញ្ហារឿងកោះគុតប្តឹងទៅ (ICJ)។
លោក ថ្លែងថា៖ «ក្រុមប្រឆាំងកំពុងយកការស្លាប់របស់លោក លិម គិមយ៉ា ធ្វើជាឈ្នាន់ក្នុងការប្រមូលកម្លាំងរបស់ខ្លួនផ្សារភ្ជាប់នឹងបញ្ហាកោះគុតរវាងកម្ពុជា-ថៃ ដើម្បីបញ្ឆេះកំហឹងធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បាទៅលើរាជរដ្ឋាភិបាល»។

លោក បន្ថែមថា ក្រុមប្រឆាំងមិនខ្លាចសោះឡើយក្នុងលះបង់សមាជិករបស់ខ្លួន ដើម្បីតែប្រយោជន៍នយោបាយ និងបក្ខពួកខ្លួន ហេតុនេះដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាល និងបំភាន់ការពិតក្នុងការញុះញង់ឱ្យពលរដ្ឋខឹងសម្បារ ឈប់ទុកចិត្តរដ្ឋាភិបាល ហើយងាកទៅចូលរួមជាមួយពួកគេ ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោក បញ្ជាក់ថា៖ «គាត់មិនខ្លាចទេការបាត់បង់សមាជិក ឱ្យតែបានផលចំណេញនយោបាយ គាត់មិនខ្លាចប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងហើយម្តងទៀតនោះទេ ឱ្យតែគាត់បានបំពេញមហិច្ឆតាចង់បានអំណាច ហើយផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធបោះឆ្នោត»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា លើកឡើងថា ក្រុមប្រឆាំងកំពុងយកការស្លាប់លោក លិម គិមយ៉ា បង្វែរសាច់រឿងទៅជាបញ្ហាកោះគុត ប្រមាថចោទប្រកាន់រាជរដ្ឋាភិបាល ប៉ុន្តែរូបភាពនេះ ជាក់ស្តែង គ្មានប្រជាពលរដ្ឋចូលរួមជាមួយឡើយ។
លោក ថ្លែងថា៖ «ការស្លាប់លោក លិម គិមយ៉ា ជាឈ្នាន់របស់ក្រុមប្រឆាំង១០០ភាគរយ ព្រោះរាជរដ្ឋាភិបាលគ្មានផលចំណេញអ្វីប៉ុនក្រចកដៃឡើយ។ ជាក់ស្តែងក្រុមលោក សម រង្ស៊ី និងបក្ខពួកប្រឆាំង អាចចំណាយធនធានគណបក្សខ្លួនឯង ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល»។
ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ក្រុមប្រឆាំងក្រៅស្រុកបានរៀបចំល្ខោនមួយ ដោយយកការស្លាប់លោក លិម គិមយ៉ា ធ្វើប្រធានបទ ចោទប្រកាន់រដ្ឋាភិបាល និងរុញរឿងរ៉ាវត្រឡប់ទៅកោះគុតវិញ ដោយសារបញ្ហាកោះគុតគ្មានអ្នកចាប់អារម្មណ៍។

លោក ថ្លែងថា៖ «បោកប្រាស់ពលរដ្ឋលែងបានរឿងកោះគុត ខាងក្រុមប្រឆាំងមួយក្តាប់តូចវារៀបចំយុទ្ធសាស្ត្រថ្មីរបស់គេ អ៊ីចឹងគេអាចហ៊ាន ខ្ញុំមិនវាយតម្លៃទេ ប៉ុន្តែ យើងមើលឃើញជាក់ស្តែង សួរថាតើអ្នកណាហ៊ានធ្វើដល់ថ្នាក់ហ្នឹង មានតែក្រុមប្រឆាំងហ្នឹង រីឯរដ្ឋាភិបាលចំណេញអី? វាអត់ចំណេញអីទេ»។
បើតាមលោក អ៊ុន តារ៉ា ក្រុមប្រឆាំងហ៊ានធ្វើគ្រប់បែបយ៉ាង ទោះបីជាត្រូវលះបង់កម្លាំងសមាជិកជាន់ខ្ពស់របស់ខ្លួនម្នាក់ ឬពីរនាក់ក៏ដោយ ដើម្បីបង្កើតបញ្ហាទាញការចាប់អារម្មណ៍ហើយទម្លាក់កំហុសគ្រប់យ៉ាងលើរាជរដ្ឋាភិបាល រីឯខ្លួនឯងចំណេញនយោបាយតាមបែបស្វាស៊ីបាយលាបមាត់ពពែ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


