Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

បានផុស

នៅ

ភ្នំពេញ ៖ ដេីម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាមរដ្ឋបាលសង្កាត់ចោមចៅទី៣​ នៅយប់ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៥​ បានសហការជាមួយក្រុមសង្គ្រោះនៃអង្គភាព៧១១​ កងពលតូចលេខ៧០​ បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ សាវឿន​ បាន ឱ្យដឹងថា ដេីម្បីរក្សាបាននូវសុខមាភាពដល់បងប្អូនប្រជាពលរដ្ឋជាពិសេសក្មេងតូចៗ​ បង្កាទប់ស្កាត់ជំងឺគ្រុមឈាម​ អាជ្ញាធរបានសហការជាមួយក្រុមសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ បន្តការចុះបាញ់ថ្នាំកម្ចាត់មូលខ្លា​ក្នុងមូលដ្ឋាន។

លោកចៅសង្កាត់បានបន្តថា​ ក្នុងប្រតិបត្តិការចុះបាញ់ថ្នាំមូសខាងលេីនេះធ្វេីឡេីងចំនូន៦ ភូមិ មានភូមិ ព្រៃទា១​ ភូមិ ព្រៃទា ២​ ភូមិ ព្រៃព្រីងខាងជើង១​ ភូមិ ព្រៃព្រីងខាងជើង២ភូមិ ជម្ពូវ័ន ១​ ភូមិ ជម្ពូវ័ន២​ នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនាមអាជ្ញាធរមូលដ្ឋានសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការលុបបំបាត់កន្លែងមានទឹកដក់​ កង់ឡាន​ និងកន្លែងដែលជាជម្រករបស់សត្វមូស។

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង ចំពោះអាជ្ញាធរសង្កាត់​ ខណ្ឌនិងក្រុមគ្រូពេទ្យនៃអង្គភាព៧១១​ កងពលតូចលេខ៧០​ ដែលបានធ្វេីយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិ​ ទប់ស្កាត់ជំងឺគ្រុនឈាមគិតគូរពីសុខភាពសាធារណៈរបស់បងប្អូន ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម