ព័ត៌មានជាតិ
អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានពន្យល់មូលហេតុសំខាន់ៗ ដែលនាំឱ្យមានការផ្អាកការប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ដោយក្រសួងកំពុងផ្តោតលើការងារអាទិភាពមួយចំនួនដើម្បីលើកកម្ពស់គុណភាពអប់រំទាំងមូល។
លោកស្រី ឃួន វិច្ឆិកា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែមករានេះថា ការសម្រេចផ្អាកការប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ព្រោះក្រសួងកំពុងផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សាដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១។

យ៉ាងណាមិញ លោកស្រីបញ្ជាក់ថា ក្រសួងមានបំណងជំរុញអនុវត្តភាពជាម្ចាស់ការរបស់រាជធានីខេត្ត ក៏ដូចជាផ្តល់ឱកាសឱ្យរាជធានីខេត្តអាចរៀបចំការប្រកួតប្រជែងស្របតាមបរិបទ និងធនធានរបស់ខ្លួនផងដែរ។
បើតាមអ្នកនាំពាក្យដដែល៖« កន្លងមក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពរបស់ប្អូនៗនោះទេ តែបានក្លាយជាឱកាសសម្រាប់ប្អូនៗទូទាំងប្រទេសក្នុងការបង្ហាញសមត្ថភាព និងខិតខំប្រឹងប្រែងដើម្បីទទួលបាននិទ្ទេសនានា។ ជាពិសេសនិទ្ទេស A ព្រមទាំងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានរួចមកហើយ ហើយក៏ជាឱកាសសម្រាប់ប្អូនៗក្នុងការទទួលបានការទទួលស្គាល់ និងឱកាសក្នុងការទទួលបានអាហារូបករណ៍នានាផងដែរ»។
ការឆ្លើយតបនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញប្រតិកម្ម និងស្នើឱ្យក្រសួងពន្យល់មូលហេតុឱ្យបានច្បាស់លាស់ជុំវិញការសម្រេចផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេស។

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ បានជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ស្តីពីការផ្អាកប្រឡងសិស្សពូកែ ដោយយោងភាពចាំបាច់របស់ក្រសួង។
យ៉ាងណាមិញលោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ រាជធានី ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និង ផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី ខេត្តនីមួយៗ។
កាលពីឆ្នាំមុន ក្រសួងអប់រំ បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសរយៈពេល ៥ ថ្ងៃ ចាប់ពីតាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ដោយមានសិស្សានុសិស្សចូលរួមចំនួន ២៤០ នាក់ ហើយត្រូវបានជ្រើសរើសជាជ័យលាភីសរុប ៣០ នាក់ ដោយថ្នាក់ទី ៩ ចំនួន ១៥ នាក់ និងថ្នាក់ទី ១២ ចំនួន ១៥ នាក់។ ក្នុងនោះ ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


