ព័ត៌មានជាតិ
អ្នកនាំពាក្យថា ប្រជាជនកម្ពុជាចង់ឲ្យមានការផ្លាស់ប្តូរខ្លាំងណាស់ គឺផ្លាស់ប្តូរពីសង្គ្រាមទៅរកសន្តិភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ប្រជាជនកម្ពុជាពិតជាចង់ឲ្យមានការផ្លាស់ប្តូរ គឺផ្លាស់ប្តូរពីសង្គ្រាមទៅរកសន្តិភាព ផ្លាស់ប្តូរពីក្រីក្រទៅរក មានបានក្នុងជីវភាព តែមិនចង់ផ្លាស់ប្តូរមេដឹកនាំ ដែលមានកម្មវិធីនយោបាយល្អ ចេះគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជននោះទេ។
លោក សុខ ឥសាន បានលើកឡើងយ៉ាងនេះថា ប្រជាជនកម្ពុជាចង់ឲ្យមានការផ្លាស់ប្តូរ គឺផ្លាស់ប្តូរពីសង្គ្រាមទៅរកសន្តិភាព ផ្លាស់ប្តូរពីក្រីក្រទៅរក មានបានក្នុងជីវភាព។ តែប្រជាជនកម្ពុជាមិនចង់ផ្លាស់ប្តូរ គណបក្សនយោបាយ និងមេដឹកនាំណា ដែលមានកម្មវិធីនយោបាយល្អ ចេះគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជននោះទេ។ ការចង់ផ្លាស់ប្តូរនៅកម្ពុជា គឺយកតាមសម្លេងភាគច្រើនលើសលប់ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ មិនយកតាមការយល់ឃើញញរបស់មនុស្សភាគតិចទេ។
ការលើកឡើងរបស់លោក សុខ ឥសាន មិនបានបញ្ជាក់ចំក្រុមណាមួយ ឬឈ្មោះណានោះទេ ប៉ុន្តែជារឿយៗមានក្រុមស្រេកឃ្លានអំណាចមួយចំនួន ដែលចាញ់ហើយ មិនទទួលស្គាល់ថា ចាញ់នោះ តែងតែស្រែកទាមទារឲ្យមានការផ្លាស់ប្តូរ មិនចេះចប់ មិនចេះហើយ តាំងពីនៅក្នុងប្រទេសរហូតទៅក្រៅប្រទេស។
ចំពោះបញ្ហានេះ លោក សុខ ឥសាន អះអាងថា ការដឹកនាំរបស់គណបក្សណាមួយមានរយៈយូរនោះ មិនសំខាន់ទេ សំខាន់លើការដឹកនាំនោះ នាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងមានការរីកចម្រើនដល់ប្រជាពលរដ្ឋដែរឬទេ ? ហើយអ្វិដែលសំខាន់ជាងនេះទៅទៀត គឺប្រជាជននៅតែបោះឆ្នោតគាំទ្រ៕
កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


