ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ និងផ្លាកយីហោរំលោភលើចិញ្ចើមផ្លូវរុះរើចេញឱ្យអស់
កាលពីរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងចែកសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូលដល់ម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ និងដាក់តាំងឧបករណ៍ សម្ភារៈទំនិញ ផ្លាកយីហោគ្រប់ប្រភេទដែលរំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឱ្យសហការរុះរើចេញ ស្ថិតនៅផ្លូវតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ទ្រី ណារ៉េត អភិបាលរង ដឹកនាំការងារសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ដោយទទួលបានការណែនាំពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ បានចាត់រូបលោកដឹកនាំមន្ត្រីការិយាល័យ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ អាជ្ញាធរសង្កាត់ចូលរួម ចុះចែកសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូលដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវបេតុងវត្តតាភេម ដែលដាក់តាំងលក់របស់របរ ស្លាកយីហោគ្រប់ប្រភេទដែលរំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឱ្យចូលរួមសហការរុះរើចេញ ដើម្បីរក្សាចំណីផ្លូវ ចិញ្ចើមផ្លូវ ទូលាយ កាត់បន្ថយការកកស្ទះ ងាយស្រួលក្នុងការឈប់ម៉ូតូឡានចូលទិញទំនិញគ្រប់ប្រភេទរបស់អាជីករដែលប្រកបអាជីវកម្មនៅបណ្តោយផ្លូវបេតុងមួយនេះ។

ជាមួយគ្នានោះ លោក ទ្រី ណារ៉េត បានបន្ថែមថា ក្រុមការងារបានបាញ់គំនូសក្រហមដើម្បីកំណត់ ការដាក់តាំងទំនិញលក់ដូរ របស់អាជីវករ ដោយកំណត់យក ២ ម៉ែត្រកន្លះ ពីចំណីផ្លូវបេតុង។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌកំបូល នឹង ចាត់វិធានការរដ្ឋបាលចុះរុះរើ និងដកហូតសម្ភារៈ និងទំនិញផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលមាននៅទីតាំងនោះឡើយ។ ករណីមានការរារាំងចំពោះការអនុវត្តវិធានការរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមនីតិវិធីច្បាប់។

លោក ហង្ស សុជាតិ ជាអាជីវករលក់ខោអាវ បានលើកឡើងថា លោកពេញចិត្តរីករាយ ខណៈដែលអាជ្ញាធរបានគិតគូររៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អបែបនេះ លោកពេញចិត្តរីករាយនិងចូលរួមសហការ ហើយលោកបានរៀបចំទៅតាមអាជ្ញាធរតាំងពីអាជ្ញាធរផ្សព្វផ្សាយពុំមានសេចក្តីជូនដំណឹងមកម្ល៉េះ។

លោក សុជាតិ បានបន្ថែមឱ្យដឹងទៀតថា ការដែលអាជ្ញាធររៀបចំបែបនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់នូវសោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង បញ្ចៀសការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើរប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីផងដែរ។

ជាចុងក្រោយរដ្ឋបាលខណ្ឌកំបូលសង្ឃឹមនិងជឿជាក់លើស្មារតីទទួលខុសត្រូវរបស់អាជីវករ និងម្ចាស់ទីតាំងទាំងអស់ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


