Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យចុះទៅយកអ្នកជំងឺកូវីដ១៩ម្នាក់នៅសង្កាត់ព្រែកប្រា​

បានផុស

នៅ

​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នករស់នៅ​ភូមិ​អូរអណ្តូង​១ ​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ខណៈ​ពេលនេះ​គ្រូពេទ្យ​បានមក​ដឹក​អ្នកជំងឺ​ម្នាក់​ដែល​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​។​

តាម​ប្រសាសន៍​លោក ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១​ ខែមីនា​នេះ​ក្រុមគ្រូពេទ្យ​ច្បារអំពៅ​បាន​ចុះ​ទៅយក​អ្នកជំងឺ​កូ​វីដ​១៩​ជា​បុរស​វ័យ​ជាង​៣០​ឆ្នាំ​រស់នៅ​ផ្ទះ​លេខ​៥៧៧ ​ផ្លូវ​លេខ​៣៦៩​ភូមិ​អូរអណ្តូង​១​ សង្កាត់​ព្រែកប្រា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលរងខណ្ឌ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​មានការ​ប្រុង​ប្រយ័ត្ន​ពី​សុខ​ភាព​ផង​ហើយ​បើ​មិនមាន​ការចាំបាច់​សូមកុំ​ចេញពីផ្ទះ​ព្រោះ​មេរោគ​កូ​វីដ​១៩​កំពុង​រាតត្បាត​ខ្លាំង​ណាស់​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម