Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និង​មន្រ្តី​ជំនាញ​ខេត្ត​កោះកុង ចុះ​ពិនិត្យ​ទីតាំងស្នើសុំធ្វើអាជីវកម្ម​ខ្សាច់​បក​មួយ​កន្លែង

បានផុស

នៅ

កោះកុង ៖ លោក ទៀ សុរៈឆ័យ អភិបាលរងខេត្តកោះកុង និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យវាយតម្លៃជាក់ស្តែងពីទីតាំងស្នើសុំធ្វើធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែខ្សាច់បកចំនួន១កន្លែង ដែលស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល។

ថ្លែង​បន្ទាប់ពីអញ្ជើញចុះពិនិត្យទីតាំងស្នើសុំរួចរាល់ លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ទីតាំង​ដែលតំណាងអាជីករស្នើសុំក្រោម១ហិចតាដែលពួកគេបានទិញដីទាំងនោះពីប្រជាពលរដ្ឋជាង១០ហិចតា ដោយមានឯកសារវាស់វែងដីរបស់ក្រុមនិស្សិតលេខ០១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករងរដ្ឋបាលខេត្ត បាន​បន្ត​ទៀត​ថា ប៉ុន្តែតាមគោលការណ៍ណែនាំរបស់លោក ទៀ សុរៈឆ័យ អភិបាលរងខេត្ត លោកបានស្នើដល់ប្រធានមន្ទីរដែនដី មន្ទីរកសិកម្ម ត្រូវពិនិត្យមើលនិយមការ​ឱ្យបានច្បាស់លាស់ និង​ស្នើ​ឱ្យ​មន្ទីរបរិស្ថានពិនិត្យបន្ថែមទៅលើផលប៉ះពាល់ផ្នែកបរិស្ថាន។

ទៀត​សោត គឺ​តម្រូវឱ្យតំណាងម្ចាស់អាជីវកម្មសហការ​ឱ្យបានល្អជាមួយអាជ្ញាធរ និងមន្រ្តីជំនាញមូលដ្ឋាន ដោយមិនត្រូវធ្វើសកម្មភាពអាជីកម្មអ្វីទាំងអស់ ខណៈ​មិនទាន់មានច្បាប់អនុញ្ញាត។

លោក អ៊ុក សុតា រំលេចបន្ថែមថា ទីតាំងខ្សាច់បក មិនជាប់ក្នុងតំបន់ការពារអភិរក្សអ្វីទេ ពោលគឺគ្រាន់តែដើម្បីភាពសុក្រិតភាពចំពោះការអនុវត្តការងារប្រកបដោយទំនួលខុសត្រូវជូនថ្នាក់ដឹក​នាំ។

ជាក់ស្តែងដីដែលមានខ្សាច់ជាដីចម្ការក្បែរលំនៅដ្ឋានពលរដ្ឋរស់នៅប្រចាំថ្ងៃ។ គួរជម្រាបថា ការធ្វើអាជីកម្មខ្សាច់បក តាមច្បាប់របស់ក្រសួងរ៉ែ និងថាមពល អនុញ្ញាតឱ្យជីកកាយធ្វើអាជីកម្មចុះទៅក្រោមដីឱ្យលើសពីជម្រៅតែ៥ម៉ែត្រ ករណីស្នើសុំទំហំលើពី១ហិចតា គឹតម្រូវឱ្យសុំច្បាប់ទៅក្រសួងសាមីតែម្តង។ ករណីប្រសិនបើរដ្ឋបាលខេត្តចេញច្បាប់អនុញ្ញាតធ្វើអាជីវកម្មមានសុពលភាពតែ១ឆ្នាំ ទំហំ១ហិចតាចុះក្រោមដី៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១០ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម