ព័ត៌មានជាតិ
បានប្រាក់រាប់ពាន់បាត លួចដឹកពលករឆ្លងទៅថៃ ទាំងប្រថុយប្រថាន
កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនមេខ្យល់ម្នាក់ និងគោយន្តកន្ត្រៃ១គ្រឿងលួចដឹកពលករ ឆ្លងដែនទៅប្រទេសថៃ។
ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ត្រង់ចំណុចចំការស្វាយចន្ទី ជិតភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បុរសជនសង្ស័យជាមេខ្យល់មានឈ្មោះ តេង តុញ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង១១និង៣០នាទីយប់កម្លាំងចម្រុះបានដើរល្បាតនៅតាមព្រំដែន ហើយបានឃាត់គោយន្តកន្ត្រៃ ដឹកពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន១៦នាក់ ស្រីចំនួន៦នាក់ ក្នុងនោះកុមារ១នាក់ មកពីខេត្តព្រៃវែង៥នាក់ ខេត្តឧត្តរមានជ័យ៧នាក់ ក្នុងខេត្តបន្ទាយមានជ័យ៤នាក់ កុមារ១នាក់ រួចនាំមកសួនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការស្រុកស្វាយចេកបានប្រាប់ថា តាមចម្លើសារភាពរបស់ឈ្មោះតេង តុញ ថាខ្លួនបានដឹកពលករឲ្យទៅឈ្មោះពឺន ពេត ជាមេខ្សល់លួចនាំឆ្លងដែនទៅប្រទេសថៃចំនួន១០លើកមកហើយដែលមានពលករសរុបចំនួន១៣៤នាក់ ហើយដឹកក្នុង១លើក ឈ្មោះពឺន ពេត ឲ្យតម្លៃ១លើក ពី៥០០បាតទៅ១,០០០បាត តាមមនុស្សតិចឬច្រើន ហើយលើកទី១០នេះខ្លួនដឹកពលករចំនួន១៦នាក់ កុមារម្នាក់តម្លៃ១,០០០បាត ចំណែកពលករម្នាក់ត្រូវឈ្មោះពឺន ពេត មេខ្សល់នោះយកតម្លៃ៤,០០០បាតទៅដល់ដីថៃ។
បច្ចុប្បន្នជនសង្ស័យឈ្មោះតេង តុញ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ។ចំពោះជនសង្ស័យជាមេខ្សល់ឈ្មោះពឺន ពេត នគរបាលស្រុកស្វាយចេកកំពុងតាមប្រម៉ាញ់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


