ព័ត៌មានជាតិ
ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល
គិតត្រឹមឆ្នាំ២០២៤ រាជរដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ ពាន់ លានរៀលដែលបានចូលរួមលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរឡើងបន្ថែមទៀត។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះថា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស.ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១២៤ ៨១២នាក់ និងកូនចំនួន ១២៣ ៦៦៣នាក់ ដោយចំណាយថវិកាអស់ប្រមាណ ១០៦ ៤០១លានរៀល។ បើគិតត្រឹមឆ្នាំ២០២៤ នេះ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំសរុបចំនួន ៥៧៣ ៨៨៩ នាក់ មានកូនចំនួន ៥៦២០៥៩នាក់ ចំណាយថវិកាសរុបប្រមាណ ២៩៦ពាន់លានរៀល។

គួរបញ្ជាក់ថា សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះមុនសម្រាល និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម២ឆ្នាំ។ ប៉ុន្តែដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ខាងលើ លុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


