ព័ត៌មានជាតិ
ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ប្ដេជ្ញាពង្រឹងការបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និងកុមារី ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
កោះកុង ៖ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានបង្ហាញការទទួលស្គាល់ថា ចំនួនស្រ្តីចូលបម្រើការងារក្នុងជួររាជការ កើនឡើងជាបន្តបន្ទាប់ ដែលនេះដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗទៀត។

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង មើលឃើញថា អត្រាចំនួនស្រ្តីបម្រើការងារក្នុងជួររាជការតាមមន្ទីរអង្គភាពនានាក្នុងខេត្ត ពិតជាមានការកើនឡើងគួរឱ្យកត់សម្គាល់។

ជាក់ស្តែងថ្នាក់ជាតិ មានសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី ស្ថាប័នតុលាការ ថ្នាក់រដ្ឋបាលខេត្តមានលោកស្រី មិថុនា ភូថង លោកស្រី បាន ស្រីមុំ អភិបាលខេត្តបៃលិន ស្រ្តីជាអភិបាលរងខេត្ត ព្រមទាំងមន្ទីរចំនួន៣ផ្សេងទៀតក្នុងខេត្តកោះកុងមានជាស្រ្តីដឹកនាំ។
ថ្លែងក្រោយក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» លោកស្រី សុខ សុធាវី ក៏សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧នេះ ដែលបានគិតគូរលើកកម្ពស់សមត្ថភាព ចំណេះដឹង ផ្តល់សិទ្ធិអំណាច និងផ្តល់ឱកាសដល់ស្រ្តីបានចូលបំពេញការងារប្រកបដោយថាមពល ក្នុងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរុងរឿង។

ទន្ទឹមនេះ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ក៏បានប្តេជ្ញាចិត្តថា នឹងចូលរួមបន្តពង្រឹងការបណ្តុះបណ្តាលអប់រំប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតដល់ស្រ្តី និងកុមារី ដើម្បីប្រសិទ្ធភាពបំពេញការងារ និងឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដើម្បីឆ្លើយតបនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈស្ថានភាពនៃការវិវឌ្ឍន៍ឥតឈប់ឈរផ្នែកបច្ចេកវិទ្យា។

ចំពោះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងវិញ ក៏គំាទ្រ ហើយវាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរកិច្ចការនារីខេត្ត ដែលអាចទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ព្រមទាំងកាលានុវត្តភាពនានា។

លោកស្រីអភិបាលខេត្ត បានណែនាំជំរុញដល់មន្ទីរកិច្ចការនារី បង្កើនការចូលរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាដល់ស្រ្តី និងកុមារីនៅតាមសហគមន៍ឱ្យបានកាន់តែច្រើនឡើង ក្នុងន័យផ្តល់ចំណេះដឹង និងទទួលបានប្រសិទ្ធភាពការងារឆាប់រហ័ស។

ក្នុងនាមជាស្រ្តីថ្នាក់ដឹកនាំខេត្តកោះកុង លោកស្រី មិថុនា ភូថង បានរំលេចដែរថា គ្មានកិត្តិយសណាជាងកិត្តិយសដែលបានចូលរួមបម្រើសង្គមជាតិ និងប្រជាពលរដ្ឋនោះទេ ដូច្នេះមានតែបន្តពង្រឹងសមត្ថភាពចំណេះជំនាញកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវឱកាសថ្មីពីថ្នាក់ដឹកនាំ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


