ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ ផ្លាកយីហោ រំលោភលើផ្លូវ ចិញ្ចើមផ្លូវ រុះរើចេញឱ្យអស់
កាលពីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ បាញ់គំនូស និងជូនដំណឹងដល់អាជីវករលក់ដូរដែលដាក់តាំងលក់របស់របរ ផ្លាកយីហោ រំលោភលើផ្លូវ ចិញ្ចើមផ្លូវ ឱ្យរុះរើចេញឱ្យអស់។

លោក ទ្រី ណារ៉េត អភិបាលរងដឹកនាំការងារសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ដោយទទួលបានការណែនាំពី លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ បានចាត់រូបលោកដឹកនាំមន្ត្រីការិយាល័យ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ អាជ្ញាធរសង្កាត់ចូលរួម ចុះចែកសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូលដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវបេតុងចូលរោងចក្រយ៉ាកជីន ចាប់ពីផ្លូវជាតិលេខ ៤ ដាក់តាំងលក់ទំនិញគ្រប់ប្រភេទ ស្លាកយីហោ ដែលរំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឱ្យចូលរួមសហការរុះរើចេញ ដើម្បីរក្សាចំណីផ្លូវ ចិញ្ចើមផ្លូវ ទូលាយ កាត់បន្ថយការកកស្ទះ ងាយស្រួលក្នុងការឈប់ម៉ូតូឡានចូលទិញទំនិញគ្រប់ប្រភេទរបស់អាជីវករដែលប្រកបអាជីវកម្មនៅបណ្តោយផ្លូវបេតុងមួយនេះ។

ជាមួយគ្នានោះ ក្រុមការងារ បានបាញ់គំនូសក្រហមដើម្បីកំណត់ការដាក់តាំងទំនិញលក់ដូររបស់អាជីវករ ដោយកំណត់យក ២ ម៉ែត្រកន្លះ ពីចំណីផ្លូវបេតុង។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌកំបូល នឹងចាត់វិធានការរដ្ឋបាលចុះរុះរើ និងដកហូតសម្ភារៈ និងទំនិញផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលមាននៅទីតាំងនោះឡើយ។ ករណីមានការរារាំងចំពោះការអនុវត្តវិធានការរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមនីតិវិធីច្បាប់។

ក្រុមអាជីវករលក់ដូរទីនោះ បានអរគុណដល់អាជ្ញាធរដែលបានគិតគូររៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អបែបនេះ ហើយរីករាយ និងចូលរួមសហការ ដើម្បីចូលរួមចំណែកលើកកម្ពស់នូវសោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍ដែលរំខានដល់ការធ្វើដំណើរប្រជាពលរដ្ឋ។

រដ្ឋបាលខណ្ឌកំបូល សង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវរបស់អាជីវករ និងម្ចាស់ទីតាំងទាំងអស់ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


