ព័ត៌មានជាតិ
បង្កើតអនុគណៈកម្មការចូលរួមគ្រប់គ្រងចាក់វ៉ាក់សាំងកូវីដ១៩
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ២២ ខែមីនា បានសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ចទទួល បន្ទុកកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
សេចក្តីសម្រេច ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា អនុគណៈកម្មការនេះមានតួនាទី ចូលរួមសម្របសម្រួលគ្រប់គ្រងដឹកនាំចាត់ចែងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងទទួលខុសត្រូវលើសម្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង ក្នុងក្របខ័ណ្ឌក្រសួង។

ប្រភពដដែលបញ្ជាក់ថា អនុគណៈកម្មការនេះ ក៏មានតួនាទី ក្នុងការងារប្រតិបត្តិការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង តាមការសម្រេចរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយក៏តាមដាន និងរាយការណ៍ វឌ្ឍនភាពការងារចាក់វ៉ាក់សាំងជូនគណៈកម្មការចំពោះកិច្ចសហការសាំងឲ្យបានទៀងទាត់។
ក្រៅពីនេះ គឺតួនាទីការងារសម្របសម្រួលការងារចាក់វ៉ាក់សាំង ជូនមន្ត្រី និងបុគ្គលិករបស់ស្ថានតំណាងបរទេស អង្គការសហ ប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ប្រចាំនៅកម្ពុជា និងក្រុមគ្រួសារ ព្រមទាំង រៀបចំរបាយការណ៍ និងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធ នឹងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
អនុគណៈកម្មការនេះមានលោក ប្រាក់ ងួនហុង អគ្គលេខាធិការក្រសួងការបរទេស ជាប្រធាន និងសមាជិជាច្រើនទៀតសរុប២១ នាក់៕


អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


