ព័ត៌មានជាតិ
សភាអឺរ៉ុបថ្កោលទោសថៃដែលបញ្ជូនជនភាគតិចអ៊ុយហ្គ័រទៅចិន និងការប្រើច្បាប់ប្រមាថមហាក្សត្រ
ក្នុងកិច្ចប្រជុំរបស់ខ្លួនក្នុងទីក្រុងប្រ៊ុចសែលប្រទេសបែលហ្សិក កាលពីថ្ងៃព្រហស្បតិ៍ សភាអ៊ឺរ៉ុបបានអនុម័តដំណោះស្រាយសិទ្ធិមនុស្សដោយថ្កោលទោសប្រទេសថៃ ចំពោះការនិរទេសជនភៀសខ្លួនអ៊ុយហ្គ័រចំនួន៤០នាក់ទៅកាន់ប្រទេសចិន និងការបន្តប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រដែលឈានទៅកាន់ការដាក់ទោសអ្នកនយោបាយលេចធ្លោរ ដោយសភាអឺរ៉ុប បានអះអាងថា«នាំឱ្យមានការរំលោភសិទ្ធិមនុស្ស»។

ការបោះឆ្នោតរបស់សមាជិកសភាអឺរ៉ុបលើដំណោះស្រាយប្រទេសថៃនេះ ដោយមានសមាជិសភាចំនួន ៤៨២ បោះឆ្នោតគាំទ្រ ៥៧បោះឆ្នោតប្រឆាំង និង ៦៨សំឡេងបោះឆ្នោតអនុប្បវាទ។
ការបោះឆ្នោតរបស់សភាអឺរ៉ុបថ្កោលទោសព្រះរាជាណាចក្រថៃ បានកើតឡើងស្រដៀងគ្នានិងជំហររបស់សហរដ្ឋអាមេរិក ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃ ចំពោះវិធានការចាប់បញ្ជូនជនជាតិភាគតិចអ៊ុយហ្គ័រទៅឲ្យរដ្ឋាភិបាលចិនវិញ ដែលអាមេរិកយល់ថា ពួកគេនឹងរងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលចិន និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ក្នុងសេចក្តីប្រកាសរបស់ខ្លួន សភាអឺរ៉ុបមិនត្រឹមតែបរិហារការបញ្ជូនជនជាតិអ៊ុយហ្គ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យរដ្ឋាភិបាលថៃបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើប្រជាជនថៃខ្លួនឯងទៀតផង។
សេចក្តីប្រកាសនោះ បានសរសេរថា៖«សភាថ្កោលទោសការនិរទេសជនភៀសខ្លួន អ៊ុយហ្គ័រ (Uyghur) ទៅកាន់ប្រទេសចិន និងជំរុញឱ្យប្រទេសថៃបញ្ឈប់ការវិលត្រឡប់ដោយបង្ខំបន្ថែមទៀតទៅកាន់ប្រទេសដែលជីវិតរបស់ប្រជាជនប្រឈមនឹងហានិភ័យ»។
លើសពីនេះ សមាជិកសភាអឺរ៉ុប ក៏បានអំពាវនាវឱ្យគណៈកម្មការបង្កើនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញឱ្យប្រទេសថៃធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ដោះលែងអ្នកទោសនយោបាយ បញ្ឈប់ការនិរទេសជនភៀសខ្លួនជនជាតិអ៊ុយហ្គ័រទាំងអស់ ព្រមទាំងផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការពលកម្មពិភពលោក ( ILO)។
សភាអឺរ៉ុបអំពាវនាវឱ្យរដ្ឋាភិបាលថៃផ្តល់សិទ្ធិឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចូលដំណើរការដោយគ្មានការរឹតត្បិតចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនអ៊ុយហ្គ័រដែលត្រូវបានឃុំឃាំងទាំងអស់ និងផ្តល់ព័ត៌មានប្រកបដោយតម្លាភាពអំពីស្ថានភាពរបស់ពួកគេ»។
សភាអឺរ៉ុបបាននិយាយថា៖«សន្ធិសញ្ញាបត្យាប័នជាមួយចិនគួរតែត្រូវបានផ្អាក ដោយទទូចថាប្រទេសចិនត្រូវតែគោរពសិទ្ធិជាមូលដ្ឋានរបស់ជនជាតិអ៊ុយហ្គ័រដែលត្រូវបាននិរទេស ធានានូវតម្លាភាពអំពីកន្លែងលាក់ខ្លួនរបស់ពួកគេ ផ្តល់សិទ្ធិចូលដំណើរការ UNHCR និងដោះលែងអ្នកជាប់ឃុំ»។
កន្លងមកថ្មីៗនេះ រដ្ឋាភិបាលថៃបានអះអាងពីការបញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រទៅរដ្ឋាភិបាលចិនវិញ ហើយអះអាងថា រដ្ឋាភិបាលចិនផ្តល់នូវការធានាសិទ្ធិរបស់ពួកគេ និងថែទាំងពួកគេឲ្យបានសមរម្យ។
សភាអឺរ៉ុបចង់ឱ្យប្រទេសថៃពង្រឹងស្ថាប័នរបស់ខ្លួនស្របតាមស្តង់ដារសិទ្ធិមនុស្ស និងផ្តល់ការលើកលែងទោសដល់សមាជិកសភា និងសកម្មជនទាំងអស់ដែលត្រូវបានធ្វើទុក្ខបុកម្នេញ ឬដាក់គុកក្រោមការគាបសង្កត់។
ប្រទេសថៃរងការរិះគន់យ៉ាងខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយសេរី ដែលចង់សេរីច្បាប់ប្រមាថព្រះមហាក្សត្រ ដោយសារតែអ្នកនយោបាយវ័យក្មេងយល់ថា ច្បាប់នោះបានរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការធ្វើនយោបាយ៕
ដោយ រ៉ាន់ រើយ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


