ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះត្រួតពិនិត្យណែនាំទីតាំងកែច្នៃ-វេចខ្ចប់ថ្នាំជក់ សាយភាយក្លិនប៉ះពាល់ពលរដ្ឋ
គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះត្រួតពិនិត្យណែនាំដល់ទីតាំងសិប្បកម្មផលិត កែច្នៃ និងវេចខ្ចប់ថ្នាំជក់ ១ កន្លែង ដែលមានក្លិនថ្នាំជក់សាយភាយចេញពីរោងចក្រប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង។

កាលពីល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ គណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល អមដំណើរ លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិត កែច្នៃ និងវេចខ្ចប់ ថ្នាំជក់ មានស្លាកយីហោ សានហ៊ី ឃីងឌាន ឯ.ក ស្ថិតនៅក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ទីតាំងខាងលើនេះមានក្លិនថ្នាំជក់សាយភាយចេញពីរោងចក្រប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋរស់នៅជិតខាង។ បន្ថែមនោះ ដោយមានការសំណូមពរពីប្រជាពលរដ្ឋផងនោះ គណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចុះទៅដល់ទីតាំងនេះតែម្ដង។ ក្នុងនោះ ក្រុមការងារចម្រុះរកឃើញថា ក្រុមហ៊ុនមានឯកសារ និងលិខិតអនុញ្ញាតសម្រាប់ដំណើរការទីតាំងសិប្បកម្មគ្រប់គ្រាន់ និងពុំមានរក្សាទុក ឬប្រើប្រាស់សារធាតុផ្សំជាមួយនឹងសរសៃថ្នាំជក់ដែលមានសារធាតុញៀននោះទេ ប៉ុន្តែទីតាំងនេះមានក្លិនថ្នាំជក់សាយភាយចេញពីរោងចក្រ។

ក្រោយបញ្ចប់ការត្រួតពិនិត្យរួចមក ក្រុមការងារ បានសម្រេចណែនាំដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវរៀបចំកិច្ចសន្យាជាមួយម្ចាស់ទីតាំងស្ដីពីការរៀបចំបទដ្ឋានបច្ចេកទេសកាត់បន្ថយក្លិនសាយភាយចេញពីរោងចក្រ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង៕
អត្ថបទ ៖ សំណាង







-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក