Connect with us

ព័ត៌មានជាតិ

​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​​៨​នាក់ ដែល​បាន​ផឹកស៊ី​ជាមួយ​ប្ដី​ប្រពន្ធ​ តេស្តវិជ្ជមាន​កូ​វីដ​១៩ នៅខេត្ត​កំពង់ឆ្នាំង

បានផុស

នៅ

ប្ដី​ប្រពន្ធ​ពីរ​នាក់ ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩ ក្រោយ​ពី​នៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅ​ខេត្តកំពង់​ឆ្នាំង នៅ​ពេល​នេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផឹក​ស៊ី​ជា​មួយ​ប្ដី​ប្រពន្ធ​នេះ ចំនួន​៨​នាក់ បាន​និង​កំពុង​បញ្ជូន​មក​ធ្វើ​ចត្តាឡីស័ក និង​តេស្ដ​រក​កូវីដ១៩​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត​ ប្រាក់ ​វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ លោក អម សុភា អភិបាលរង​ខេត្ត បាន​ដឹកនាំមន្ត្រី​សុខា​ភិបាល​ខេត្ត និង​សមត្ថកិច្ច​ចម្រុះ ចុះ​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ឋ​នៅក្នុង​ឃុំ​ពង្រ​ ស្រុករលាប្អៀរ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​បុរស​ជា​ប្ដី​និង​ប្រពន្ធ​២​នាក់ មាន​វិជ្ជមាន​កូ​វីដ​១៩ ដើម្បី​ធ្វើ​សំណាក។

គិត​ត្រឹម​ម៉ោង១១និង៤៩នាទី ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ រក​អ្នក​ពាក់​ព័ន្ធ​ចំនួន​៨​នាក់ និង​បាន​យក​សំណាក​មក​ធ្វើតេស្ត និង​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្ត (​ស្រុក​ទឹកផុស​) ។​

​លោក​វេជ្ជបណ្ឌិត ប្រាក់​វ៉ុ​ន បាន​បញ្ជាក់​ទៀត​ថា តាម​ការស្រាវជ្រាវ​ គឺ​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ ប្ដី​ប្រពន្ធ​២​នាក់ រស់នៅ​ភ្នំពេញ ដែល​មាន​វិជ្ជា​មាន​កូ​វីដ​១៩ ​បាន​មក​ស៊ីផឹក​ជាមួយ នឹង​មនុស្ស​ជាង​២០នាក់​ទៀត នៅផ្ទះលោក ឈួ​រ យូ នៅ​ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដូច្នេះ​អ្នកពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ទាំងអស់​ សមត្ថកិច្ច​និង​ក្រុមការងារ ​ត្រូវ​បន្ត​ស្រាវជ្រាវ​រក​ជា​បន្ត​ទៀត ដើម្បី​នាំ​ពួកគាត់​មក​ធ្វើ​សំណាក​តេស្ត​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​២​នាក់​ប្ដី​ប្រពន្ធ ​តេស្ដ​មាន​វិជ្ជមាន​កូវីដ១៩​ ពេល​ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅ​ខេត្តកំពង់ឆ្នាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម