ព័ត៌មានជាតិ
ប ស ស ណែនាំសមាជិកប្តឹងតាមរយៈប្រអប់បណ្តឹងអនាមិក ពេលឃើញមានភាពមិនប្រក្រតីណាមួយរបស់គ្រូពេទ្យ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានធ្វើការណែនាំដល់សមជិក ប.ស.ស.អាចរាយការណ៍មក ប.ស.ស. បានភ្លាមៗ តាមរយៈប្រអប់បណ្តឹងអនាមិកនៅពេលដែលសង្កេតឃើញមានភាពមិនប្រក្រតីណាមួយរបស់គ្រូពេទ្យ ឬបុគ្គលិកមន្ទីរពេទ្យក្នុងការផ្តល់សេវាក្នុងអំឡុងពេលទៅប្រើប្រាស់សេវា ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលដៃគូ
ប.ស.ស.។

ប.ស.ស. បានណែនាំទៀតថា ការប្តឹងតាមរយៈបណ្តឹងអាណមិកនេះ លោកអ្នកគ្រាន់តែស្កេនរួចហើយនៅត្រង់ប្រអប់
ប្តឹងឈ្មោះលោកអ្នកត្រូវវាយបញ្ចូលឈ្មោះមូលដ្ឋានសុខាភិបាល ឬបុគ្គលិកណាមួយក្នុងមូលដ្ឋានសុខាភិបាលដែលលោកអ្នកចង់ប្តឹង និងត្រង់ប្រអប់សូមរាយរ៉ាប់លោកអ្នកត្រូវបរិយាយពីសកម្មភាពមិនប្រក្រតី ឬការប្រព្រឹត្តិខុសវិជ្ជាជីវៈនៃបុគ្គលនោះ បន្ទាប់មកចុចលើបូតុងបញ្ជួន។ បន្ទាប់ពីចុចបញ្ជួនរួច លោកអ្នកនឹងទទួបានពាក្យបណ្តឹងដែលបញ្ជាក់ថាលោកអ្នកបានដាក់ពាក្យបណ្តឹងដោយជោគជ័យ និងអាចប្រើប្រាស់សម្រាប់តាមដានដំណោះស្រាយនៃបណ្តឹងរបស់អ្នក។

ដើម្បីតាមដានបណ្តឹងរបស់អ្នកដំបូង លោកអ្នកគ្រានតែចុចលើពាក្យសុំតាមដានបណ្តឹង បន្ទាប់ចុចលើពាក្យបញ្ជួន។លោកអ្នកត្រូវចាំថា បើឃើញសញ្ញាធីកពណ៍ខៀវមាននៅគ្រប់៤ដំណាក់កាលនោះបណ្តឹងលោកត្រូវបានដោះស្រាយរួចរាល់។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ប.ស.ស.។

គួរបញ្ជាក់ថា ដើម្បីធានានូវគណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ឱ្យដំណើរការប្រអប់បណ្ដឹងអនាមិកកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយសាធារណជនអាចដាក់ពាក្យបណ្ដឹង អនាមិក តាមរយៈគេហទំព័រ https://feedback.mlvt.gov.kh ឬអាចភ្ជាប់តាមរយៈការស្កេន QR Code ។

ក្នុងន័យនេះ ដើម្បីបង្ការការឆបោក ឬការមិនទទួលខុសត្រូវរបស់បុគ្គលណាមួយជាថ្មីម្តងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានជូនដំណឹង និងលើកទឹកចិត្តដល់សាធារណជន កម្មករនិយោជិត និងនិយោជកសូមប្រើប្រាស់នូវប្រអប់បណ្ដឹង អនាមិកនេះដើម្បីទទួលបានការឆ្លើយតបពីក្រសួងនូវរាល់មតិ ឬសំណើនានា ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់ ឬ ភាពមិនពេញចិត្ត ឬភាពមន្ទិលសង្ស័យ ឬចង់ប្តឹងបុគ្គលណាមួយ ដោយពុំមានតម្រូវឱ្យបង្ហាញអត្តសញ្ញាណរបស់ម្ចាស់បណ្ដឹងនោះឡើយ៕
អត្ថបទ៖ សំអឿន

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


