ព័ត៌មានជាតិ
សហគមន៍កសិកម្មបៃតងគោកស្រុក នាំចេញដើមខ្ទឹម ជាង១០០តោន ក្នុង១ខែ ទៅកាន់ទីផ្សារ
ដំណាំ៣ប្រភេទ មានតាសក់ ត្រប់ និងខ្ទឹម ជាសក្តានុពលនៃសហគមន៍បន្លែគោកស្រុក នៅលើផ្ទៃដី ២២១ហិកតា ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សហគមន៍អាចផលិតនាំចេញខ្ទឹមដើម ក្នុង១ថ្ងៃពី ៣តោន ទៅ៨តោន ទៅកាន់ទីផ្សារ។ ទិន្នផលខ្ទឹមឆ្នាំនេះ និងឆ្នាំទៅមិញ មិនខុសគ្នាប៉ុន្មាននោះទេ តែតម្លៃខុសគ្នា ឆ្នាំនេះតម្លៃ២ពាន់៥រយរៀល ខណៈឆ្នាំទៅ ៣ពាន់៥រយរៀល ក្នុង១គីឡូក្រាម។ ផលមិនខាតពីការដាំដុះបានជំរុញឲ្យកសិករសហគមន៍ពង្រីកផ្ទៃដីដាំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ព្រោះខ្ទឹមលក់ដាច់គ្រប់រដូវ កសិករអាចរកប្រាក់ចំណូលមកដោះស្រាយជីវភាពឲ្យបានប្រសើរឡើង។

លោក ស៊ាន សេងហឿន អាយុ៤៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើបានបញ្ជាក់ឲ្យដឹងថា គាត់បានប្រកបរបរដាំខ្ទឹមនេះ មានរយៈពេល៥ឆ្នាំមកហើយ គាត់អាចដាំបាន៥ដងក្នុង១ឆ្នាំ។ ដោយប្រើពេល១ខែ ១០ថ្ងៃ យើងចាប់ប្រមូលផលហើយ លើផ្ទៃដី៤០អា វាឲ្យផលបាន៦តោន រីឯតម្លៃតាមហាងឆេងទីផ្សារ។ លោក ស៊ាន សេងហឿន បញ្ជាក់ថា ឆ្នាំ២០២៥នេះដើមខ្ទឹមលក់បានតែ២៥០០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំទៅ ១ពាន់រៀល ខ្ទឹមមិនពិបាកលក់ទេ មានម៉ូយចូលទិញដល់ទីចម្ការតែម្តង។

លោក តឿ ស៉ីងសង់ អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំខាងលើដែរ បានឲ្យដឹងថា ការដាំដុះដំបូងត្រូវភ្ជួររាស់ដីឲ្យស្អាត ពូនរង ដាក់ជីទ្រាប់បាត កំចាត់សត្វល្អិត និងស្រោចទឹក១ថ្ងៃ២ដង។ ភាពប្រឈមត្រូវការពារ កំចាត់សត្វល្អិត ខ្ទឹមរលាកត្រួយ និងរលួយគល់ នោះទើបកសិករទទួលបានផល។ សព្វថ្ងៃ ការដាំដុះប្រឈមនឹងការខ្វះទឹក ដូចនេះ កសិករស្នើដល់អាជ្ញាធរខេត្ត និងក្រសួងកសិកម្ម ជួយជីកស្រះទឹកឲ្យបានច្រើន ដើម្បីជួយសម្រួលដល់កសិករក្នុងសហគមន៍។

លោក ទេន ទុំ អាយុ៣៨ឆ្នាំ ជាប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក រស់នៅភូមិ ឃុំ ជាមួយកសិករដែរ បានបញ្ជាក់ឲ្យដឹងថា សហគមន៍បន្លែគោកស្រុក មានផ្ទៃដីផលិតការដាំដំណាំ ចំនួន ២២១រយហិកតា ផ្ទៃដីដាំខ្ទឹមមានចំនួន៦៤ហិកតា និងដាំដុះផ្សេងទៀតមាន ជី តាសក់ ននោង ប៉េងប៉ោះ ដាឡាត់ ខាត់ណា ត្រឡាច ល្ពៅ ល្ពៅ ត្រប់ ដំឡូង ស្រូវ សណ្តែក និងខ្ទឹម ។ល។ ដោយឡែក ខ្ទឹម លក់ទៅកាន់ទីផ្សារ បានច្រើនជាងគេ ក្នុង១ខែៗ ពី១រយតោន ទៅ១៥០តោន ដោយសារកសិករមានបច្ចេកទេសដាំដុះបានត្រឹមត្រូវ ហើយខ្ទឹមមានទីផ្សារស្រួលលក់៕
អត្ថបទ៖ សាន វិឡែម





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ