សុខភាព
រាងកាយអ្នកនឹងមានអាការបែបណា ពេលទទួលទានស្លឹកខ្ទឹមជាប្រចាំ?
ស្លឹកខ្ទឹមត្រូវបានគេប្រើក្នុងមុខម្ហូបជាច្រើន ដែលជួយបន្ថែមជាតិសរសៃ បង្កើនភាពស៊ាំ និងគាំទ្រដល់ការបង្ការជំងឺមហារីក។ ទាំងនេះគឺជាគ្រឿងទេសងាយស្រួលប្រើដែលអាចបន្ថែមទៅក្នុងស៊ុប សាឡាដ ឆា ឬមុខម្ហូបជាច្រើនទៀតសម្រាប់ស្រ្តីមេផ្ទះទូទៅ។

អត្ថប្រយោជន៍សុខភាពនៃស្លឹកខ្ទឹម
ស្លឹកខ្ទឹមត្រូវបានគេប្រើញឹកញាប់ក្នុងបរិមាណតិចតួច ដូច្នេះវាមានឥទ្ធិពលតិចតួចលើអាហារូបត្ថម្ភទូទៅ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំប្រហែល១០ ក្រាមក្នុងមួយថ្ងៃអាចផ្តល់អត្ថប្រយោជន៍សុខភាពមួយចំនួន។
ផ្តល់ជាតិសរសៃដល់រាងកាយ៖ ស្លឹកខ្ទឹមហាន់មួយពែងផ្តល់ជាតិសរសៃប្រហែល ១០% នៃតម្រូវការរាងកាយប្រចាំថ្ងៃ។ ជាតិសរសៃជួយបង្កើតអារម្មណ៍ឆ្អែត និងរក្សាកូឡេស្តេរ៉ុលឲ្យទាប និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមួយចំនួនទៀត។
ការគាំទ្រការបង្ការជំងឺមហារីក៖ ស្លឹកខ្ទឹម និងខ្ទឹមបារាំងអាចជួយការពារជំងឺមហារីក ជាពិសេសនៅក្នុងក្រពះ។ សមាសធាតុ allicin បង្កើតរសជាតិលក្ខណៈ ដែលអាចការពារកោសិកាពីការប្រែក្លាយទៅជាមហារីក ឬបន្ថយការរីករាលដាលនៃដុំសាច់។
ការពារការឆ្លងមេរោគ៖ សារធាតុចម្រាញ់ចេញពីខ្ទឹមបារាំង ខ្ទឹមស និងបន្លែរបស់សាច់ញាតិរបស់វាអាចត្រូវបានប្រើជាគ្រឿងផ្សំឱសថដែលសម្លាប់បាក់តេរី ផ្សិត និងវីរុស។ ប្រភេទខ្លះអាចសម្លាប់ ឬបន្ថយការលូតលាស់របស់បាក់តេរី Salmonella ឬ E. coli។
កាត់បន្ថយហានិភ័យនៃជំងឺ៖ បន្លែដែលជាកម្មសិទ្ធិរបស់ក្រុមខ្ទឹមបារាំង និងខ្ទឹមសមានសារធាតុ phytonutrients ខ្ពស់ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការខូចខាត។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្ទឹមបារាំងដូចជា flavonoids និង polyphenols មានឥទ្ធិពលសម្លាប់រ៉ាឌីកាល់សេរី ដែលអាចនាំឲ្យមានជំងឺមហារីក ជំងឺបេះដូង និងជំងឺទាក់ទងនឹងអាយុ។
ជំរុញភាពស៊ាំ៖ ស្លឹកខ្ទឹមផ្តល់វីតាមីន C និង quercetin – សមាសធាតុរុក្ខជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ទាំងពីរជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយការពាររាងកាយពីជំងឺ។
ផលប៉ះពាល់
ស្លឹកខ្ទឹមមានវីតាមីន K ខ្ពស់ ដែលអាចមានប្រតិកម្មជាមួយថ្នាំបញ្ចុះឈាម។ អ្នកដែលកំពុងប្រើថ្នាំ warfarin ដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ឬកំណកឈាម អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកថាតើត្រូវប្រើខ្ទឹមបារាំងឬអត់។
មនុស្សមួយចំនួនអាចមានអាឡែស៊ីជាមួយខ្ទឹមបារាំង។ នៅពេលដែលរាងកាយរំលាយស្លឹកខ្ទឹម សារធាតុគីមី histamine ត្រូវបានបញ្ចេញ ដែលបណ្តាលឲ្យមានរោគសញ្ញាដូចជា៖
កន្ទួលក្រហម
រមាស់ ឬស្ពឹកក្នុងមាត់
ហើមជុំវិញភ្នែក បបូរមាត់ ឬផ្នែកផ្សេងទៀតនៃមុខ
ឈឺពោះ និងក្អួត
ប្រតិកម្មធ្ងន់ធ្ងរជាងនេះហៅថា អាណាហ្វីឡាក់ស៊ីស ដែលអាចបណ្តាលឲ្យដង្ហើមខ្លី និងផលប៉ះពាល់ដល់បេះដូង គឺជាអាសន្នផ្នែកវេជ្ជសាស្ត្រ។ បន្ទាប់ពីញ៉ាំអាហាររួច អ្នកអាចនឹងហើមពោះ ឬឈឺពោះ ដែលជាធម្មតាកើតឡើងនៅពេលញ៉ាំច្រើនតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
សាច់ដែលកក់ គួរតែលាងបន្ទាប់ពី រលាយឬយ៉ាងណា?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


