ព័ត៌មានជាតិ
គ្រួសារមួយបន្តរបរត្បាញកន្ទេលរកប្រាក់ចំណូលបន្ថែមក្រៅពីកសិកម្ម
ដៃទាំងពីរដែលកំពុងមមាញឹកកាន់ត្រល់ត្បាញកន្ទេល អាយុ ប្រហែល ៦០ឆ្នាំ អ្នកមីង ជឹម សារឹមបានរៀបរាប់ថា ខ្លួនជាអ្នកទិញខ្សែក្រចៅពីគេមកសម្រាប់យកមកត្បាញធ្វើកន្ទេលលក់ដោយចំនួនក្រចៅ១ គីឡូ ក្នុងតម្លៃ១០០០០រៀល អាចធ្វើកន្ទេលបាន១។
អ្នកមីងប្រាប់ថា ប្រសិនបើកន្ទេលក្រចៅគឺមិនចាំបាច់ជ្រលក់ពណ៌នោះទេ ដោយត្រូវទិញលាក់ពីភ្នំពេញ ១គីឡូក្នុងតម្លៃ ៤០ដុល្លារ។
ចំណែកឯកន្ទេលមួយប្រភេទទៀត គឺកន្ទេលវិញ ដោយត្រូវជួលគេចាក់ថែម គែមកន្ទេល ទាំងសងខាងជួលក្នុងម្នាក់តម្លៃ១ម៉ឺនរៀល និងជួលអ្នកដំកក់ទៀត គឺ១៥០០០ ពោលគឺអ្នកមីងប្រាប់ថាបានចំណេញតិចតួចណាស់។

អ្នកមីងបញ្ជាក់ថាការធ្វើ កន្ទេល ព្រេាះវាជាវប្បធម៌របស់ខ្មែរយើងទៅហើយគឺយើងធ្លាប់ ធ្វើកន្ទេលតាំងពីដូនតាមកហេីយ។ ដូច្នេះគ្រួសារខ្លួនត្រូវតែធ្វើបន្តទៀត ដើម្បីទុកជាកេរមរតកសម្រាប់កូនចៅយើងជំនាន់ក្រោយឲ្យចេះដឹងបន្ថែម ក្នុងការធ្វើ កន្ទេល ដែលជាប្រពៃណីរបស់ខ្មែរយើង។
ចំណែកអ្នកមីងម្នាក់ទៀត មានឈ្មោះ ជា សាវឿន មានអាយុ ៥៨ ឆ្នាំ រស់នៅភូមិព្រែកជ្រៅឃុំរកាកោងទី ២ ក្រៅពីរបរធ្វើស្រែ អ្នកមីងបានឆ្លៀតមកធ្វើកន្ទេលដើម្បី រកថវិកាបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកមីងបញ្ជាក់ថាគាត់ចេះធ្វើកន្ទេលតាំងពីអាយុ ១០ឆ្នាំ ម្លេះចេះពីជីដូនជីតាពុកម្ដាយរបស់អ្នកមីង គឺរៀនតាមគាត់ចេះដឹងរហូតមកដល់អាយុជិត៦០ ឆ្នាំទៅហើយ។

មីងបញ្ជាក់ថា “ការត្បាញកន្ទេលនេះជាវប្បធម៌ប្រពៃណីមួយប្រចាំត្រកូលរបស់ខ្ញុំទៅហើយ។ក្រៅពីរបរធ្វើស្រែខ្ញុំបានឆ្លៀតមករកមុខរបរនេះបន្ថែម ដើម្បីរកប្រាក់គ្រាន់នឹងចិញ្ចឹមឆ្នាំងបាយ”។
អ្នកមីងរៀបរាប់ឲ្យដឹងទៀតថា “ក្នុង១ថ្ងៃ ខ្ញុំប្រឹងធ្វើកន្ទេលបានតែ១ទេមានគ្នា៣.៤នាក់ ត្បាញបានតែ១ទេ។ពេលខ្លះឈឺខ្នងឈឺចង្កេះពេកក៏សម្រាកខ្លះទៅ”។

អ្នកមីងត្បាញកន្ទេលសព្វថ្ងៃនេះគឺដោយសារតែមានម៉ូយនៅភ្នំពេញ គេបានកម្មង់ឱ្យធ្វើ ហើយខ្ញុំចាប់ផ្ដើមធ្វើតាំងពីមាន់រងាវក្រោកដាំបាយធ្វើម្ហូបទុកឲ្យហើយស្រេចរហូតទល់ល្ងាចព្រលប់ទើបខ្ញុំឈប់សម្រាក។
អ្នកមីងត្អូញត្អែរថា ដោយសារ ឥឡូវការនាំចូល កន្ទេរជ័រ របស់ថៃច្រើនពេកមកស្រុកខ្មែរ ទើបធ្វើឲ្យមានការធ្លាក់ចុះកន្ទេល របស់ខ្មែរយើង ហើយប្រជាជនខ្មែរយើងខ្លះ ក៏មកទិញកន្ទេល ថៃ ប្រើព្រោះវាមានតម្លៃថោកជាង ន្ទេលខ្មែរ មានតំលៃខ្ពស់ជាងក៏ដោយ តែខ្មែរយើងខ្លះនៅ តែគាំទ្ររបស់ខ្មែរ ព្រេាះដេកម្ដងៗ ត្រជាក់ស្រួល។
អ្នកមីងបន្តថាពិសេសអាជីវករនៅផ្សារអូរឬស្សី តម្លៃកន្ទេល១ ស្មើនឹង១២ ម៉ឺន ដែលមានបណ្ដោយ ២ម៉ែត្រ និងទទឹង ១ ម៉ែត្រ ៨ តឹក។
បើកន្ទេល តូចបន្តិច មាន តម្លៃ ៨ មុឺនរៀល ចំណែកកន្ទេល ១ម៉ែត្រមានតម្លៃ ១៥០០០ រៀលទៅតាមទំហំរបស់វា។
អ្នកមីង ជាសា វឿន បានសំណូមពរដល់ប្រជាជនខ្មែរយើងទាំងអស់សូមជួយគាំទ្រ របស់ខ្មែរ យើងផង។និងសូមជួយទិញកន្ទេល របស់ខ្មែរដើម្បីឲ្យខ្មែរយើងមានទឹកចិត្តក្នុងការធ្វើកន្ទេលបន្ត។ ព្រោះកន្ទេលរបស់ខ្មែរ កេរ ដំណែល របស់ខ្មែរ តាំងពីបុរាណកាលមកម្ល៉េះ៕

អត្ថបទ៖រុងរឿង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


