ព័ត៌មានជាតិ
ចិនប្រកាសពង្រឹងថែមទៀតជាមួយកម្ពុជានូវកិច្ចសហការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៧ ខែមេសា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីការពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយកម្ពុជាចំពោះសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយលោក បានសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា។

លោក ស៊ី ជីនពីង បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។ ផ្អែកលើលទ្ធផលដូចនេះ លោកប្រធានាធិបតីចិន បានប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយកម្ពុជាបន្ថែមទៀត ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន រត់ពន្ធមនុស្ស និងការក្លែងបន្លំ។
ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ស៊ី ជីនពីង នៅកម្ពុជា ដែលលោកបានចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះ ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ភាគីទាំងពីរ បានឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ ដោយរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការហ្វឹកហ្វឺន និងសមយុទ្ធរួមផងដែរ។
ជាការកត់សម្គាល់ កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ ពិសេសការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងល្បែងអនឡាញ។

បទល្មើសអនឡាញនេះ គឺកម្ពុជាបានធ្វើតាំងពីយូរមកហើយ តាំងពីរដ្ឋាភិបាលចាស់ម្ល៉េះ ហើយបាននិងកំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់ ហើយកម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំគ្នាទេ ថែមទាំងបណ្ដាប្រទេសផ្សេងៗ ក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមក ទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគាំទ្រគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស។
កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ចក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


