ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិកថា សហរដ្ឋអាមេរិក ប្ដេជ្ញាជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក លោក សៀន អូនៀល (Sean O’Neill) បានអះអាងថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ទាំងកិច្ចការជួយលើកស្ទួយតំបន់អាស៊ាន ឱ្យក្រោកឈរបានរឹងមាំ។ លោកបានអះអាងបែបនេះ ក្នុងឱកាសដឹកនាំគណប្រតិភូសហរដ្ឋអាម៉េរិក ចូលរួមប្រជុំ “កិច្ចសន្ទនាអាស៊ាន-អាមេរិក”លើកទី៣៧ នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

លោក សៀន អូនៀល បានថ្លែងថា «យើងសូមកោតសរសើរ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលជាដៃគូនៃកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ហើយក៏មានកិច្ចសហប្រតិបត្តិជាមួយគ្នាយ៉ាងប្រសើរ តាមរយៈដៃគូសន្ទនាគ្រប់ជ្រុងជ្រោយនេះ»។ លោកបន្តថា សហរដ្ឋអាម៉េរិក បានបន្តគាំទ្រកិច្ចសន្ទនាជាមួយដៃគូជាច្រើននៅជុំវិញពិភពលោក។ ដូច្នេះក្នុងនាមតំណាងឱ្យផ្នែករដ្ឋបាលនៃកិច្ចសន្ទនា រវាងបណ្ដាប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក លោកបានផ្ដោតការយកចិត្តទុកដាក់រួមគ្នាក្នុងការសន្ទនាទៅលើចំណុចសំខាន់ៗជាច្រើន ដែលរំពឹងថាការសន្ទនាទាំងនេះនឹងចេញជាលទ្ធផលយ៉ាងល្អ។
លោកបានបន្ថែមថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ព្រមទាំងជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ។ លោកគិតថាទាំងអាស៊ាន និងអាមេរិក នឹងអាចទទួលបាននូវវិបុលភាព ស្ថិរភាពតាមរយៈកិច្ចសន្ទនានានា សម្រាប់ពង្រឹងផ្នែករដ្ឋបាលនៃបណ្ដាប្រទេសនីមួយៗ ដែលជាការលើកកម្ពស់ដល់ផ្នែក ផ្នែកសន្តិសុខ សុវត្ថិភាព ព្រមទាំងវិបុលភាព ដល់ពលរដ្ឋអាមេរិកកាំងដែលកំពុងធ្វើការនៅតាមបណ្ដាប្រទេសក្នុងតំបន់ផង។

សូមជម្រាបថា កិច្ចសន្ទនាអាស៊ាន អាម៉េរិក លើកទី៣៧នេះ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយខាងភាគីអាស៊ាន មានលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសហប្រធាន និងខាងសហរដ្ឋអាម៉េរិក មានលោក សៀន អូនៀល ជាសហប្រធាន ដឹកនាំកិច្ចប្រជុំ៕
ដោយ៖ គឿនវេត




-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


