ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ប្រាប់រដ្ឋបាលឃុំ-សង្កាត់ បង្កើនការយកចិត្តទុកដាក់ពី សុខភាពប្រជាពលរដ្ឋ
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់អាជ្ញាធរឃុំ-សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនទុកឱ្យពួកគាត់បញ្ហាសុខភាព ហើយគ្មានការទទួលការព្យាបាលត្រឹមត្រូវ ព្រោះតែរបាំងហិរញ្ញវត្ថុឡើយ។

ការស្នើឡើងបែបនេះរបស់លោកស្រី មិថុនា ភូថង បានធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលសម្រាប់ឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥ មន្ទីរសុខាភិបាលខេត្តកោះកុង ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ។

លោកស្រីអភិបាលខេត្ត ពន្យល់ដល់អាជ្ញាធរមូលដ្ឋានទៀតថា អាជ្ញាធរឃុំ-សង្កាត់ នៅក្បែរប្រជាពលរដ្ឋជាងគេ ដូច្នេះសុខទុក្ខរបស់ពួកគាត់គប្បីត្រូវតែដឹង និងចុះជួយសង្គ្រោះបានទាន់ពេលវេលា ដោយមិនឱ្យអ្នកណាម្នាក់ស្លាប់ដោយគ្មានការព្យាបាលត្រឹមត្រូវ ព្រោះតែរបាំងហិរញ្ញវត្ថុឡើយ។

ដោយឡែកមន្ត្រីសុខាភិបាលវិញ លោកស្រី មិថុនា ភូថង ក៏ស្នើឱ្យបន្តពង្រឹង និងពង្រីក ការផ្តល់សេវាថែទាំសុខភាពជាបឋមកាន់តែទូលំទូលាយដល់សហគមន៍។ លើកកម្ពស់ការងារសុខុមាលភាពទារក និងកុមារ អាហារូបត្ថម្ភ ជាពិសេសការផ្តល់ថ្នាំបង្ការ។ ទប់ស្កាត់ជំងឺឆ្លង ពិសេសជំងឺឆ្លងដែលបង្កហានិភ័យខ្លាំងដល់សុខភាពសាធារណៈ។ ហើយ អាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវសហការគ្នាកាន់តែជិតស្និទ្ធបំផុតការអប់រំណែនាំផ្នែកសុខភាព និងសង្គ្រោះព្យាបាលទាន់ពេលវេលា។

អាជ្ញាធរខេត្តកោះកុង បានចាត់ទុកថា សុខភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ពលរដ្ឋគ្រប់គ្នា ហើយមន្ទីរពេទ្យប្រៀបបាននឹងរូបរាងកាយរបស់មនុស្ស រីឯលោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់ នៃវិស័យសុខាភិបាល គឺប្រៀបបានជាឆ្អឹងខ្នងដែលទ្រទ្រង់រាងកាយមនុស្ស។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា ១ ឆ្នាំ កន្លងទៅ មន្ទីរសុខាភិបាល ទទួលបានលទ្ធផលការងារយ៉ាងល្អប្រសើរ ពិសេសវិស័យផ្តល់សេវាសុខាភិបាលឆ្នាំ ២០២៤ គ្រាដែលមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានពានរង្វាន់ជ័យលាភីលេខ ១ បន្ថែមទៀត ជាអង្គភាពផ្តល់សេវាសុខាភិបាលល្អ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង សង្កត់ធ្ងន់ដែរថា ក្នុងនាមលោកជាប្រធានមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នឹងប្ដេជ្ញាខិតខំធានាដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាពឱ្យបានល្អប្រសើរបន្ថែមទៀត ហើយសម្រាប់ពលរដ្ឋគ្រប់រូបទាំងអស់ដែលបានមកទទួលសេវាសុខភាពតាមស្ថាប័នរបស់រដ្ឋ គឺគ្មានរបាំងហិរញ្ញវត្ថុឡើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


