Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងបន្តកើនឡើង ​ក្រោមសញ្ញានៃការថមថយកម្ដៅសង្រ្គាមពាណិជ្ជកម្ម

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ បាន​កើនឡើងសម្រាប់ការជួញដូរលើទីផ្សារនៅអាស៊ីនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រទេសចិន​​បាន​និយាយថា ខ្លួនបើកចំហទ្វារ​សម្រាប់កិច្ចចរចាពន្ធជាមួយសហរដ្ឋអាមេរិក ​ដែលជា​សញ្ញានៃការបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម​រវាងមហាអំណាចសេដ្ឋកិច្ចទាំង២។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៨ សេន ឬ ០,៦ ភាគរយ ដល់ ៦២,៥១ ដុល្លារ/បារ៉ែល ​គិតត្រឹមម៉ោងម៉ោង ៩ កន្លះព្រឹកថ្ងៃសុក្រនេះ ខណៈ​តម្លៃប្រេងឆៅ​អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៣៨ សេន ឬ ០,៦ ភាគរយ ដល់ ៥៩,៦២ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ បាន​កើនឡើងជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍។ ​

នៅថ្ងៃសុក្រនេះ ក្រសួងពាណិជ្ជកម្មចិន​បាននិយាយថា ថ្មីៗនេះសហរដ្ឋអាមេរិកទាក់ទងទៅខ្លួនដើម្បីស្វែងរកការចរចាគ្នា អំពីបញ្ហា​ពន្ធ។​ កន្លងមក តម្លៃប្រេងបានធ្លាក់ចុះ ដោយ​សារតែការព្រួយបារម្ភស្ដីពីភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម​ដែល​អាចបង្កវិបត្តិសេដ្ឋកិច្ចសកល ហើយ​បន្ថយតម្រូវការប្រេង និងលទ្ធភាពដែលអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC +) បង្កើនផលិតកម្មប្រេងរបស់ខ្លួន។ ​

​យ៉ាងណាមិញ សញ្ញានៃការបន្ធូរបន្ថយ​ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក បាន​ជំរុញលើកំណើនតម្លៃប្រេងឆៅសម្រាប់ការជួយដូរថ្ងៃសុក្រនេះ។

ជាមួយគ្នានោះ តម្លៃប្រេងកើនឡើងក៏រួមចំណែកដោយ​ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើប្រទេស ឬបុគ្គលដែលទិញប្រេងពីអ៊ីរ៉ង់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សប្បុរសជន៦ក្រុមទៀត​បន្ត​បរិច្ចាគថវិកា​ជូន​កាកបាទក្រហមកម្ពុជា​ ក្រោម​អធិបតីភាព​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានីណែនាំ​៨​ចំណុច ដើម្បី​គ្រប់គ្រង​ការ​បំពុល ខ្យល់​នៅភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងាររយៈពេល២ថ្ងៃ ដែល​នឹងផ្តល់​ឱកាស​ការងារ៥៤០០កន្លែង

ព័ត៌មានជាតិ១០ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

បេក្ខភាព​លេចធ្លោ​​ក្នុងកម្មវិធី Miss Universe ថៃ រង​ការ​រិះគន់ចាស់ដៃ​ ដោយសារ​ខ្មើត​​ដាក់អតីតម្ចាស់មកុដឆ្នាំ ២០២៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​បាតុករថៃ​ចេញ​តវ៉ា ខណៈ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​​ជួប​ប្រជុំ​​​នៅ​បាងកក​

ឆាយ គឹមខឿន
ព័ត៌មានជាតិ១៩ ម៉ោង មុន

សមត្ថកិច្ចចាត់ទុកការ​ចែកចាយ​លុយបង្កប់សារ​ប្រឆាំងរដ្ឋជាសកម្មភាព​បដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ស្នេហាត្រីកោណ
សន្តិសុខសង្គម២២ ម៉ោង មុន

សង្ស័យរឿងស្នេហាត្រីកោណ បុរសម្នាក់បើក​រថយន្ដ​ដេញបុករថយន្ដនារីម្នាក់ និងចុះវាយផ្អើលពេញផ្លូវ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅក៏កើនឡើងដែរ

Sokha Hotels

ព័ត៌មានពេញនិយម