ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ
ក្រុមហ៊ុនប្រេងបារាំង TotalEnergies បានកត់ត្រាពីការធ្លាក់ចុះ ១៨ ភាគរយ នៃប្រាក់ចំណូលសុទ្ធ មកត្រឹម ៤,២ ប៊ីលានដុល្លារ នៅត្រីមាសទី ១ ខណៈបំណុលកើនឡើង ហើយប្រាក់ចំណូលបានធ្លាក់ចុះស្ទើរគ្រប់វិស័យអាជីវកម្ម លើកលែងតែឧស្ម័នធម្មជាតិពង្រាវ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចំនួននេះ គឺទាបជាងការព្យាករ ៤,៣ ប៊ីលានដុល្លារ ចំពេលតម្លៃប្រេងសកលធ្លាក់ចុះត្រឹមជាង ៦០ ដុល្លារ/បារ៉ែល ដោយសារតែកង្វល់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចបណ្ដាលមកពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងវិធានការឆ្លើយតបពីប្រទេសផ្សេងៗ។
TotalEnergies បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បំណុលបានកើនឡើងដល់ ២០,១ ប៊ីលានដុល្លារ ដោយកើនពី ១០,៩ ប៊ីលានដុល្លារ ក្នុងត្រីមាសទី ៤ ឆ្នាំមុន ដែលភាគច្រើនជាកំណើនមូលធនតាមរដូវកាល ដែលរំពឹងនឹងថយចុះមកវិញនៅត្រីមាសបន្ទាប់ៗ។
នៅត្រីមាសទី ៣ ដដែល ទោះបីជាក្រុមហ៊ុនបង្កើនផលិតកម្មប្រេង និងឧស្ម័ន ៤ ភាគរយ បើធៀបនឹងឆ្នាំមុនក្ដី ប្រាក់ចំណេញពីអាជីវកម្មនេះ បានធ្លាក់ចុះ ៦ ភាគរយ ដោយសារតែតម្លៃប្រេងទាប។ ចំណែកឯប្រាក់ចំណូលពីការចម្រាញ់ប្រេង និងគីមីរបស់ TotalEnergies បានធ្លាក់ចុះ ៦៩ ភាគរយ។

ខណៈប្រាក់ចំណេញសម្រាប់ការចម្រាញ់ប្រេងនៅអឺរ៉ុបមានភាពប្រសើរឡើងក្នុងរយៈពេល ៦ ខែកន្លងមកនេះ វានៅតែទាបជាងឆ្នាំមុន ៥៩ ភាគរយ ដោយសារតម្រូវការខ្សោយ និងកំណើននៃការប្រកួតប្រជែងពីរោងចក្រចម្រាញ់ប្រេងថ្មីៗនៅអាស៊ី និងអាហ្វ្រិក។
មិនមែនតែ TotalEnergies ទេ ដែលជួបបញ្ហានេះ ក្រុមហ៊ុនប្រេងចក្រភពអង់គ្លេស BP នៅសប្តាហ៍នេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញ ៤៨ ភាគរយ លើការចម្រាញ់ប្រេង និងការជួញដូរឧស្ម័នធម្មជាតិ ខណៈក្រុមហ៊ុនព័រទុយហ្គាល់ Galp បានបង្ហាញពីការធ្លាក់ចុះ ២៩ ភាគរយ នៃប្រាក់ចំណេញ ដោយសារតែការចម្រាញ់ទាប និងតម្លៃប្រេងធ្លាក់ចុះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


