ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ ជ័យជម្នះលើហាម៉ាស សំខាន់ជាងការរំដោះចំណាប់ខ្មាំង
យោងតាមការចុះផ្សាយរបស់ New York Post កាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា ការសម្រេចបាននូវជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស មានអាទិភាព និងសំខាន់ជាងការរំដោះចំណាប់ខ្មាំងដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។

លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ការកម្ចាត់ក្រុមហាម៉ាសគឺជា «គោលបំណងកំពូល» របស់អ៊ីស្រាអែល ទោះបីជាគាត់បានទទួលស្គាល់សារៈសំខាន់នៃការដោះលែងចំណាប់ខ្មាំងក៏ដោយ។ មេដឹកនាំអ៊ីស្រាអែល បាននិយាយថា៖ «សង្គ្រាមនេះមានវត្ថុបំណងដ៏សំខាន់បំផុតមួយ។ ហើយវត្ថុបំណងសំខាន់បំផុតនោះគឺ ជ័យជម្នះលើ សត្រូវរបស់ពួកយើង»។
ជំហរនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសមាគមក្រុមគ្រួសារចំណាប់ខ្មាំង ដែលទទូចថា ការជួយសង្គ្រោះគួរតែជាអាទិភាពចម្បងរបស់អ៊ីស្រាអែល។ បច្ចុប្បន្ន អ៊ីស្រាអែលជឿថា ក្នុងចំណោមចំណាប់ខ្មាំង ៥៩នាក់ មានតែ ២៤នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត ហើយបើតាមការលើកឡើងរបស់ភរិយាលោក ណេតាន់យ៉ាហ៊ូ គឺអ្នកស្រី Sara ចំណាប់ខ្មាំងដែលមានជីវិតអាចតិចជាង ២៤នាក់ទៅទៀត ដែលនេះផ្ទុយពីតួលេខផ្លូវការ និងបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងក្នុងចំណោមគ្រួសារចំណាប់ខ្មាំង។
សូមបញ្ជាក់ថា កិច្ចចរចាសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង បានជាប់គាំង ដោយក្រុមហាម៉ាសទាមទារឲ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ជាលក្ខខណ្ឌមួយដែលលោក ណេតាន់យ៉ាហ៊ូ បានច្រានចោល ដោយលើកហេតុផលថា វានឹងទុកឲ្យក្រុមហាម៉ាសនៅមានវត្តមានដដែល ហើយបន្តបង្កការគំរាមកំហែងដល់អ៊ីស្រាអែលនាថ្ងៃទៅមុខ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


